ខេត្តក្រចេះ៖ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅលើដចម្លងស្រុកឆ្លូងខេត្តក្រចេះ ដែលបណ្តាលឱ្យឡានយីឌុបដឹកដំឡូងមីក្រឡាប់ធ្លាក់ ធ្វើឱ្យដំឡូមីរាប់ការ៉ុងទម្ងន់រាប់តោនអណ្តែតពេញផ្ទៃទឹក កាលពីរសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០១៦។
តាមសេចក្តីរាយការណ៍បញ្ហានេះបណ្តាលមកពីឡានយីឌុបធុនយក្សនោះផ្ទុកដំឡូងមីនោះលើសទម្ងន់ហួសហេតុខ្លាំងពេក ទើបពេលកំពុងបើកឡើងលើដរ ធ្វើឱ្យស្ថានភាពនៃទ្រុងឡានទាញផ្អៀងទៅមួយចំហៀងរហូតទប់មិនបានឈានដល់ជ្រុលធ្លាក់ទឹកទាំងកំរោលតែម្តង។ ចំពោះបញ្ហាឡានដំឡូងធ្លាក់ទឹកខាងលើមិនមានសេចក្តីរាយការណ៍ថាមានមនុស្សឬនណាម្នាក់គ្រោះដល់អាយុជីវិតឡើយ។
ស្របគ្នានឹងឡានក្រឡាប់នៅលើដរចម្លងខាងលើពលរដ្ឋដាក់រិះគន់ថាកត្តានេះបណ្តាលមកពីម្ចាស់ឡានយីឌុបដឹកលោភលន់លើសទម្ងន់បរិមាណឡានរបស់ខ្លួនអាចផ្ទុកបានកំរិតណា ហើយមួយវិញទៀតថៅកែកំពង់ដរក៏រួមចំណែកខុសផងដែរព្រោះអីគាត់គិតតែពីផលប្រយោជន៍ពីការចម្លងមិនខ្វល់ពីច្បាប់កិច្ចសន្យា ដោយសាគាត់បានដឹងថាឡានយីឌុបធុនយក្សនោះផ្ទុកលើសទម្ងន់កំរិតនៅតែបន្តឱ្យឡាននោះឡើកឆ្លងទាំងប្រថុយប្រថាន។
ពលរដ្ឋដដែលបានលើកឡើងបន្តថានេះវាក្រឡាប់ធ្លាក់ទឹកនៅច្រាំងក្បែខាង ចុះប្រសិនបើសាឡាងចម្លងនោះផ្ទុកធ្ងន់លើសលប់ បែរជាលិចកណ្តាលទន្លេដែលមានមនុស្សជិះជាមួយរាប់សិបនាក់ នរណាជាអ្នកធានាខុសត្រូវអំពីសុវត្ថិភាពអ្នកដំណើរទាំងនោះ។
ឆ្លើយបញ្ហាខាងលើយើងនៅមិនទាន់សុំការបកស្រាយពីសំណាក់មន្រ្តីជំនាញបានសាធារណការណ៍និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាននៅឡើយ ព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន រីឯម្ចាស់កំពង់ចម្លងលោក ម៉ាត់ ហុីម ក៏មិនអាចសុំការអត្ថាធិប្បាយបាននោះដែរ ខណៈដែលបញ្ហានេះត្រូវបានម្ចាស់កំពង់ចម្លងនិងម្ចាស់ឡានកំពុងប្រកែករកចំណុចត្រូវរៀងៗខ្លួន៕
ដោយ៖ ហេង សូរិយា