ទីតាំងដីព្រៃធម្មជាតិព្រៃកោងកាង និងដើមក្រញឹមជិត១០០ហិចតាបន្ថែមទៀតកំពុងរងការបំផ្លាញក្នុងទឹកដីស្រុកព្រៃនប់ដោយអះអាងថាជាដីកម្មសិទ្ឋ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមសហគមន៍ការពារព្រៃធម្មជាតិ រួមជាមួយមន្ត្រីជំនាញក្នុងខេត្តព្រះសីហនុបានសម្តែងនូវការព្រួយបារម្មណ៍យ៉ាងខ្លាំងគ្រាដែលព្រៃធម្មជាតិ​ជំរកត្រីពងជាច្រើនកន្លែងត្រូវបានក្រុមអ្នកមានអំណាចនិងអ្នកមានទ្រព្យធនបានរំលោភកាន់កាប់ទន្ទ្រានជា​បន្ត​បន្ទាប់ ជាក់ស្តែងនាពេលថ្មីៗនេះព្រៃកោងកាង និងដើមក្រញឹម រាប់រយហិចតា កំពុងរង​ការ​ឈូស​ឆាយដោយពួកគេទាំងនោះអះអាងថាមានការអនុញ្ញាត្តិពីអាជ្ញាធរថ្នាក់ស្រុក ថ្នាក់ខេត្ត។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ជា​ច្រើន​​គ្រួសារបានសម្តែងទស្សនៈថា ទីតាំងព្រៃកោងកាង ដែលកំពុងត្រូវបានឈួសឆាយនេះគឺជាទីផ្តល់ស្បៀងអាហារប្រចាំថ្ងៃសំរាប់ផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋភូមិព្រែកទាល់ និងភូមិ​ក្បែៗ​នោះជា​ច្រើនគ្រួសារ ប៉ុន្តែនាពេលនេះត្រូវបានមនុស្សមួយក្រុមមកធ្វើការឈួសឆាយ ហ៊ុំព័ទ្ឋ ធ្វើជាកម្មសិទ្ឋ ដោយសំអាងថា ជាដីមានប័ណ្ណកម្មសិទ្ឋត្រឹមត្រូវ (ប្លង់រឹង) នឹងមានចំណា​អនុញ្ញាត្តិ​ពី​អា​ជ្ញាធរ​ខេត្តទៅវិញ បង្ករឲ្យពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពុំ​ដឹង​ថា ទីតាំងដីព្រៃលិចទឹកនេះ (ព្រៃកោងកាង) គេធ្វើប្លង់ពីពេលណាមកនោះទេពួកគាត់​គ្រាន់​​តែដឹងថា ទីនោះជាកន្លែងដែលពួកគាត់រកបរបរចឹញ្ចឹមជិវិតទាំងពីពួកគាត់​នៅពុំទាន់​មាន​ប្តីប្រពន្ឋមកម្លេះ។

ប្រភពដ៏ដែលបានបន្តថា បើព្រៃលិចទឹកទាំងអស់សុទ្ឋតែមានប្លង់​កម្ម​សិទ្ឋ​ពិតមែននោះ ធនធានធម្មជាតិនៅក្នុងស្រុកព្រៃនប់និងនៅក្នុងស្រុកដ៏ទៃទៀតពិតជា​ត្រូ​វ​វិនាសបាត់បង់អស់ជាក់ជាពុំខានហើយពិតណាស់ក្មេងជំនាន់ក្រោយនឹងលែងបានស្គាល់ព្រៃ​កោងកាងជាក់ជាពុំខាន។ អាស្រ័យហេតុនេះមានតែមន្ត្រីពាក់ព័ន្ឋថ្នាក់ជាតិ លោករដ្ឋ​មន្ត្រី​រៀបចំដែនដីនគររូបនីយកម្ម សំណង់ និង សុរិយោដី រដ្ឋមន្ត្រីបរិស្ថាន និង រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម សូមមេត្តាពិនិត្យទៅលើ​ប្លង់​កម្មសិទ្ឋដីមួយចំនួន ដែលកំពុងពាក់ព័ន្ឋទៅនឹង​ព្រៃ​ធម្ម​ជាតិជំរកត្រីពងដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។

លោក នេន ចំរើន ប្រធានរដ្ឋាបាលជលផលកំពង់សោម ខេត្តព្រះសីហនុ ក៏បាន​បញ្ចាក់​ផងដែរថា ជុំវិញការឈួសឆាយនេះ លោកបានធ្វើរបាយការណ៏៍ទៅ​ប្រតិភូរាជ​រដ្ឋាភិ​បាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផលរួច​ហើយ​ដើម្បីផ្តល់អនុសាសន៍អនុវត្តបន្ត​ព្រោះ បើ​តាម​ការចុះអង្កេតរបស់រដ្ឋាបាលជល​ផលកំពង់​សោម ឃើញថា ដីព្រៃលិចទឹក (ព្រៃកោងកាង) នៅឃុំទឹកថ្លា ជិត១០០០ហិចតា សុទ្ឋតែមាន​ប័ណ្ណ​កម្មសិទ្ឋ។

ដោយឡែក លោក ទិត្យ វុទ្ឋី អភិបាលស្រុកព្រៃនប់ បានគូសបញ្ជាក់ថា ចំពោះទី​តាំង​ដែលកំពុងធ្វើការឈូសឆាយនាពេលនេះ គឺជាដីមានកម្មសិទ្ឋទាំងអស់ ហើយម្ចាស់ទីតាំង​ដី​បាន​ធ្វើការស៊ុំការអនុញ្ញាត្តិពីថ្នាក់ស្រុក និងបានចំណាឯកភាពពីថ្នាក់ខេត្តដើម្បីឈូសឆាយធ្វើកសិកម្មចំនួន៤០ហិចតា ដូចនេះការឈូសឆាយគឺមានច្បាប់ត្រឹមត្រូវ៕

IMG-20160505-WA0026

IMG-20160505-WA0031

IMG-20160505-WA0032

IMG-20160505-WA0033

IMG-20160505-WA0034

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print