ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់៦នាក់(ស្រី១នាក់) របួសធ្ងន់១២នាក់(ស្រី៣នាក់) របួសស្រាល ៥នាក់(ស្រី១នាក់) ។ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនានេះ ករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន២៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៣លើក។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែមិថុនាម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង៩លើក ស្លាប់៦នាក់ និងរបួស៦នាក់៕ដោយ៖សហការី
រូបភាព៖ឯកសារ