ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ​២០​នាក់​ ក្នុងករណីបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១០​ករណី​ នាថ្ងៃ​ទី​១៤​មិថុនា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​អង្គារ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​២០​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា​នេះ​ ។​ ដូច្នេះសូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

របាយការណ៍​ដដែល​ បន្តថា​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២០​នាក់​ រួម​មាន​៖​ ជួញដូរ​ ៣​ករណី​ ឃាត់មនុស្ស​ ៣​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់មនុស្ស​ ២​នាក់​ ,ប្រើប្រាស់​ ៦​ករណី​ ឃាត់​ឃាត់មនុស្ស​ ១៥​នាក់​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៤​ ខែមិថុនា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មើ​និង​១,៥៣​ក្រាម​ និង​២​កញ្ចប់​តូច​។​ 

​លទ្ធផល​ខាងលើ​ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប​មានដូចខាងក្រោម​៖​ 

​នគរបាល​ ៖​ ៦​អង្គភាព​ 

១​ /​ បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​។​ 

២​ /​ បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៣​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៤​ /​ កំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៥​ /​ រាជធានី​ភ្នំពេញ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ១១​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ០,១៧​ក្រាម​។​ 

៦​ /​ ពោធិ៍សាត់​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៧២​ក្រាម​។​

​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​

១​ /​ បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

២​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,៦៤​ក្រាម​ ៕ដោយ​៖អារុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print