ក្រសួងទេសចរណ៍ និងអង្គការ UNIDO ជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅល្ងាចថ្ងៃ​អង្គារ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ មានកិត្តិយសសូមជូនដំណឹង ដល់លោក លោកស្រី នាងកញ្ញា ដែលជាបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មភោជនីយដ្ឋាន (Food and Beverage Services)  ក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖

ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន ឱ្យ​មានគុណភាពខ្ពស់បន្ថែមទៀត ព្រមទាំងទ្រទ្រង់ដល់ការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងបរិបទនៃការស្តារវិស័យទេសចរណ៍ឡើងវិញ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទ ចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) តាមកាលបរិច្ឆេទដូចខាងក្រោម៖

១. ខេត្តបាត់ដំបង៖   ចាប់ពីថ្ងៃទី២០-២៥ ខែមិថុនា ឆ្នាំ២០២២

២. ខេត្តពោធិ៍សាត់៖   ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២

៣. ខេត្តកំពង់ឆ្នាំង៖   ចាប់ពីថ្ងៃទី០៤-០៩ ខែកក្កដា ឆ្នាំ២០២២ 

វគ្គបណ្តុះបណ្តាលផ្តោតលើចំណេះដឹង និងជំនាញរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និង សុវត្ថិភាពក្នុងហាង។

សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពពីគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោល ហូកា ដែលមានការទទួលស្គាល់ និងចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ពីរពេល។ 

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ (១) ខេត្តបាត់ដំបង៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ (២) ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ (៣) ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

រួសរាន់ឡើង ចំនួនមានកំណត់!៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print