រុស្ស៊ីខ្លាំង ណាតូចាំបាច់ត្រូវតែ បង្កើនសមត្ថភាពអាវុធកាន់តែខ្លាំងដើម្បីការពារខ្លួន

ចែករំលែក៖

នៅក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពយោធារបស់រុស្ស៊ីគឺពិតជាខ្លាំង បើទោះបីប្រទេសអឺរ៉ុបផ្តល់អាវុធឱ្យអ៊ុយក្រែនជាច្រើនក៏ដោយក៏មិនអាចធ្វើឱ្យរុស្ស៊ីចុះចាញ់បានដែរ។

ទាំងនោះហើយបានជាប្រមុខណាតូបានបញ្ជាក់ថា សម្ព័ន្ធយោធានេះចាំបាច់ត្រូវការពង្រឹងការត្រៀមលក្ខណៈ និងសមត្ថភាពអាវុធឱ្យកាន់តែខ្លាំង។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រមុខអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃទី១៥ខែមិថុនាថា ត្រូវតែពង្រឹង «ការត្រៀមខ្លួនឱ្យកាន់តែខ្ពស់» និងសមត្ថភាពអាវុធរបស់ខ្លួននៅតាមព្រំដែនអឺរ៉ុបខាងកើត ចំពោះមុខការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។
ការបញ្ជាក់របស់ប្រមុខ NATO ខាងលើនេះធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាក្រៅផ្លូវការជាមួយនាយករដ្ឋមន្រ្តីហុល្លង់ លោក Mark Rutte និងមេដឹកនាំនៃប្រទេសដាណឺម៉ាក, ប៉ូឡូញ, ឡេតូនី, រូម៉ានី, ព័រទុយហ្គាល់ និងបែលហ្សិក មុនពេលកិច្ចប្រជុំកំពូលរបស់ NATO ដែលត្រូវប្រារព្ធឡើងនាចុងខែមិថុនា ខាងមុខនេះ ក្នុងទីក្រុងម៉ាឌ្រីដ (Madrid) នៃប្រទេសអេស្ប៉ាញ។
លោក ស្តូលធិនបឺគ បានថ្លែងថា «ក្នុងកិច្ចប្រជុំនៅឯទីក្រុងម៉ាឌ្រីដ យើងនឹងព្រមព្រៀងលើការពង្រឹងជំហររបស់យើង ដែលបានពិភាក្សាគ្នានៅយប់នេះ អំពីតម្រូវការក្នុងការត្រៀមខ្លួនដើម្បីប្រយុទ្ធជាមួយនឹងការផ្គត់ផ្គង់បរិក្ខារយោធាឱ្យបានរួចជាស្រច»។ ដោយឡែក ឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី លើការផ្តល់អាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀតនោះ លោក ស្តូលធិនបឺគ បាននិយាយថា ទីក្រុងកៀវ គួរតែទទួលបាននូវអាវុធធុនធ្ងន់ ប៉ុន្តែមិនបានបញ្ជាក់អំពីព័ត៌មានលម្អិតនោះទេ។
ចាប់តាំងពីរុស្ស៉ី បើកការវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈមក, NATO បានបង្កើនវត្តមានរបស់ខ្លួនៅតំបន់បាល់ទិក (Baltics) ហើយលោក ស្តូលធិនបឺគ ផ្ទាល់បានសន្យាថា NATO នឹងផ្តល់ការពង្រឹងសម្ព័ន្ធភាពបន្ថែមទៀត នៅពេលដែលសមាជិកទាំង៣០ ជួបគ្នាក្នុងប្រទេសអេស្ប៉ាញ នាថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា៕ ដោយធីរីណា

រូបថត​ :​Reuters

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print