ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឆបោកលុយជាង១០,០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនិតិវិធី​ កាលពីព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២២​ នៅភូមិព្រៃព្រីងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ពាក់ព័ន្ធករណីឆបោកលុយជាង១០,០០០ដុល្លារ។

ជនសង្ស័យឈ្មោះឆងពិទូ​ ភេទប្រុសអាយុ៣៦​ឆ្នាំ​ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។

ចំណែកជនរងគ្រោះទី១,ឈ្មោះឈាន ផារី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ទី២,ឈ្មោះឡុង វ៉ារ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដឹកជញ្ជូនអីវ៉ាន់ ទី៣,ឈ្មោះទួន សាវឿន ភេទស្រី អាយុ២៨ឆ្នាំ ទី៤,ឈ្មោះបេង ប៊ុនឡុង ភេទប្រុស អាយុ២៣ឆ្នាំ ។ជនរងគ្រោះទាំង៤នាក់នេះត្រូវជាប្ដីប្រពន្ធ បង ប្អូន ប្អូនថ្លៃនិងគ្នា មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។និងស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពដដែលបានបន្តថា ស្រ្តីរងគ្រោះឈ្មោះឈាន ផារី ប្រពន្ធជនសង្ស័យឈ្មោះឆេង ពិទូ ហៅអាកំសាក គឺជាមនុស្សរាប់អានគ្នា ហើយកាលពី១ខែកន្លះមុនគឺនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ គាត់បានពឹងពាក់ឲ្យជនសង្ស័យខាងលើជួយរត់ការដោះលែងប្ដីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លងមកហើយ។ពេលនោះនោះបានទាេថ្លៃសេវារត់ការដើម្បីដោះលែងប្ដីចំនួន៤,០០០ដុល្លារ(បួនពាន់ដុល្លារ) ហើយស្រ្តីខាងលើក៏បានយល់ព្រមធ្វើយ៉ាងណាឲ្យតែប្ដីបានរួចខ្លួនព្រោះនៅសល់១ឆ្នាំទៀតទើបប្ដីគាត់ចេញ ប៉ុន្តែគាត់ចង់ឲ្យប្ដីចេញពីគុកមុនកាលកំណត់។

ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រោយប្រគល់លុយរួចច្រើនថ្ងៃទៅហើយ ប្ដីគាត់ពុំទាន់បានចេញផងគាត់ក៏បានណែនាំឲ្យជនសង្ស័យស្គាល់ឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន ដែលត្រូវជាប្អូនថ្លៃគាត់ទៀត ។ពេលបានស្គាល់គ្នា ជនសង្ស័យអួតថាខ្លួនស្គាល់ថៅកែកក្រុមហ៊ុនមួយ ហើយគេកំពុងជ្រើសរើសរកអ្នកគ្រប់គ្រងបន្ទាប់ពីថៅកែ និងទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។ក្រោយបានឮបែបនេះឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន បានពឹងពាក់ឲ្យជននេះជួយនាំចូលធ្វើការ ហើយជនសង្ស័យបានទារប្រាក់ថ្លៃរត់ការទាំង២នាក់ប្ដីប្រពន្ធចំនួន៤,០០០ដុល្លារ។ចំណែកឯឈ្មោះបេង ប៊ុនឡុង ដែលត្រូវជាប្អូនរបស់ឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន កំពុងអត់ការងារធ្វើផង ឮបែបនេះក៏បានក៏បានពឹងឲ្យជននេះជួយរកការងារជាអ្នកបើកបររថយន្តដឹកអីវ៉ាន់ក្នុងក្រុមហ៊ុននោះ ហើយជនសង្ស័យបានទារថ្លៃរត់ការចំនួន៩០០ដុល្លារ។

សមត្ថកិច្ចបាននិយាយបន្តទៀតថា បន្ទាប់ពីបានលុយហើយ ជនសង្ស័យបានខ្ចីម៉ូតូម៉ាកហុងដាZOOMER-Xស៊េរីឆ្នាំ2017 ពណ៍ទឹកប៊ិច១គ្រឿងពាក់ស្លាកលេខស្វាយរៀង1J-3907 ពីស្រ្តីឈ្មោះទួន សាវឿន ដើម្បីជិះរត់ការ។ពេលនោះជនរងគ្រោះបានយល់ព្រមឲ្យខ្ចី ហើយជននេះក៏បានជិះយកទៅបញ្ចាំនិងគេចខ្លួនបាត់តែម្ដង។លុះដល់ថ្ងៃទី៤ ខែមិនថុនា ឆ្នាំ២០២២ ទើបឃើញត្រឡប់ទៅជួបជនរងគ្រោះនៅចំណុចផ្ទះជួលភូមិព្រៃព្រីង២ សង្កាត់ចោមចៅទី៣វិញ ។ខណៈនោះបានប្រាប់ថា រូបគេយកម៉ូតូផ្ញើរទុកនៅផ្ទះមីងហើយម្ដាយមីងទៅខេត្តសៀមរាបនិងបានចាក់សោជាប់យកម៉ូតូចេញមិនរួចទេ។

ប្រភពខាងលើបាននិយាយថា ក្រោយនិយាយចប់ជនកំហូចបានខ្ចីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពត1R-4380 ១គ្រឿង ព្រមទាំងអត្តសញ្ញាណប័ណ្ណ១សន្លឹក ពីឈ្មោះឡុង វ៉ារ៉ាឌី ដែលជាប្ដីទៀត។ដោយនិយាយប្រាប់ថា ជិះទៅបើកលុយប្រាក់ខែឲ្យព្រោះអ្នកទាំងអស់គ្នា ព្រោះបានចូលធ្វើការហើយ និងត្រូវថៅកែប្រាក់ខែឲ្យមុន ចំណែករឿងរត់ការដោះលែងប្ដីរបស់ឈ្មោះឈាន ផារី ក៏បានជោគជ័យហើយដែរ និងត្រូវដោះលែងនៅថ្ងៃទី១៥ ខែមិថុនាហើយ។ពេលឮបែបនេះក្រុមជនរងគ្រោះបានជឿជាក់ទាំងស្រុង រួចក៏បានឲ្យម៉ូតូទៅជននោះខ្ចីជិះ បន្ទាប់មកជនកំហូតបានយកម៉ូតូទៅបញ្ចាំបាត់ទៀត។ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ទើបរកឃើញជនសង្ស័យហើយក្រុមជនរងគ្រោះបានលួងលោមឲ្យជនសង្ស័យដេកនៅផ្ទះជួលរបស់ខ្លួន១យប់ ។លុះព្រឹកឡើងថ្ងៃទី១៥ ខែមិថុនា ទើបជនរងគ្រោះធ្វើដំណើរទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅទី៣ ឲ្យចុះទៅឃាត់ខ្លួនជនកំហូចនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print