ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់៥នាក់(ស្រី១នាក់) របួសធ្ងន់៥នាក់(ស្រី១នាក់) របួសស្រាល ៤នាក់ ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែមិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន១៤នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក។
គួរជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែមិថុនាម្សិលមិញនេះ បានកើតឡើងចំនួន១៣លើក ស្លាប់៦នាក់ និងរបួស ១៧នាក់៕ដោយ៖សហការី