ក្បួនទម្រង់ការ (អាពាហ៍ពិពាហ៍)(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
ដ).ចំនួនប្រាក់ខាន់ស្លា:
ឯប្រាក់ខាន់ស្លា លោកកំណត់ទុកឲ្យមេបាកាត់យកតាមបណ្ដាស័ក្តិរបស់វង្សត្រកូលខាងប្រុស លោកចែកត្រកូលជាបួនគឺត្រកូលរាជស័ក្តិ ត្រកូលឧត្តមស័ក្តិបុរាណស័ក្តិ និងត្រកូលភ័ព្វស័ក្តិ១ ។ ត្រកូលដែលជាប់តំណសត្ថតិវង្សដោយខិត្តិយសគ្រួសារហៅថាត្រកូលរាជស័ក្តិ លោកឲ្យយកជាតិស័ក្តិទឹកមាស ៩ កាត់ជាប្រាក់ ៩០ តម្លឹងបីបាត ៣ ស្លឹងជាចតុគុណ ត្រូវនឹងប្រាក់សព្វថ្ងៃនេះជាអ្នក ១០៥៛៥០។ ត្រកូលមន្រ្តីបណ្តាស័ក្តិតាំងពី ១០ ហូពាន់ ចុះមកដល់៦ ហូពាន់ហៅថាត្រកូលឧត្តមស័ក្តិ លោកឱ្យយកជាតិទឹកមាស ៦ មកកាត់ជាប្រាក់ ៦០ តម្លឹង ២បាត ២សឹ្លងជាត្រីគុណ ត្រូវនឹងប្រាក់សព្វថ្ងៃនេះជា ៩១៛ ៩០ ។ ត្រកូលរាស្រ្តស្រុកធម្មតាហៅថាត្រកូលភ័ព្វស័ក្តិលោកឲ្យយកជាតិទឹកមាស ១ មកកាត់ជាប្រាក់ ១២ តម្លឹង១២ស្លឹង ត្រូវនឹងប្រាក់សព្វថ្ងៃនេះ១៩៛៧០។
បើគ្រាន់តែកាត់បង្គ្រប់ច្បាប់មិនបានយកដាច់ទេ ត្រកូលបុរាណស័ក្តិ កូនច្បង និងកូនពៅលោកឲ្យកាត់ ១២ តម្លឹង២បាតមួយស្លឹងស្មើគ្នាត្រូវនឹកប្រាក់សព្វថ្ងៃនេះជា ២០ ៛ ៣០។ កូនបន្ទាប់បងចុះទៅ ៩តម្លឹង ៣បាត ២ស្លឹង ត្រូវនឹងប្រាក់សព្វថ្ងៃនេះ ១៥៛៨០ ត្រកូលភ័ព្វសក្តិ កាត់ ៧តម្លឹង ១បាត ១ស្លឹង ត្រូវនឹងប្រាក់សព្វថ្ងៃនេះជា១១៛៧០។ ឯត្រកូលពីរខាងដើម មិនឃើញលោកបញ្ញត្តិទុកទេ ប្រហែលដោយយល់ឃើញថា ត្រកូលពីរនោះជាត្រកូលស្តុកស្តម្ភ ត្រូវកាត់យកដាច់តាមកំណត់បញ្ញត្តិដើមមិនត្រូវបន្ធូរបន្ថយ កាត់គ្រប់តែការដូចត្រកូលពីរខាងចុងដែលជាត្រកូលខ្សត់ខ្សោយធនធាននោះទេ។
តែតាមបែបមួយយ៉ាងទៀតលោកចែកប្រភេទត្រកូលជាបីយ៉ាងគឺ ត្រកូលឧត្តមស័ក្តិ១ ត្រកូលមធ្យមស័ក្តិ១ ត្រកូលសាធារណៈស័ក្តិ១ កំណត់ត្រឹមណាជាត្រកូលឧត្តមស័ក្តិ ត្រឹមណាជាត្រកូលមធ្យមស័ក្តិ ត្រឹមណាជាត្រកូលសាធារណៈស័ក្តិ ក៏មិនដែលប្រទះឃើញបែបបទលោកចែងទុកឲ្យច្បាស់លាស់ មានត្រឹមតែឈ្មោះប៉ុណ្ណោះ តែបើធៀបនឹងត្រកូល ៤ យ៉ាងខាងដើម ក៏ល្មមនឹងអនុមានទៅបាន ត្រកូលដែលជាប់ដោយខត្តិយសត្រកូល និងត្រកូលដែលមានបណ្តាស័ក្តិពី ១០ ហូពាន់ចុះទៅដល់ ៦ ហូពាន់ និងត្រកូលសេដ្ឋីគួរចាត់ជាត្រកូលឧត្តមស័ក្តិ ត្រកូលដែលមានបណ្ដាស័ក្តិពីត្រឹម ៥ ហូពាន់ ចុះមកដល់មេស្រុក គួរចាត់ជាត្រកូលមធ្យមស័ក្តិ ត្រកូលរាស្រ្ត អ្នកស្រុកធម្មតាគួរចាត់ជាត្រកូលសាធារណស័ក្តិ។
(នៅមានត)


ជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print