មានករណីបាញ់ប្រហារនៅព្រះវិហារ ក្នុងរដ្ឋ អាឡាបាម៉ា អាមេរិក

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ក្នុងករណីបាញ់ប្រហារមួយនៅព្រះវិហារជាយក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិកនាយប់ថ្ងៃទី ១៦ខែមិថុនា ។

មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ជនដៃដល់ត្រូវបានចាប់ខ្លួន ប៉ុន្តែ មិនបានប្រកាសពីអត្តសញ្ញាណនោះឡើយ។
ស្នងការប៉ូលិសតំបន់ Vestavia Hills បានឱ្យដឹងថា លោកទទួលបានការហៅទូរស័ព្ទពាក់ព័ន្ធការបាញ់ប្រហារនៅក្នុងព្រះវិហារ Episcopal នាវេលាម៉ោង ៦និង២២នាទីល្ងាច(ពេលវេលាក្នុងតំបន់) ។ ក្នុងពេលផ្ទុះអាវុធនៅក្នុងព្រះវិហារដែលកំពុងតែរៀបចំពិធីជប់លៀងដោយមានមនុស្សជាច្រើនចូលរួម។
នៅក្នុងសន្និសីទកាសែតនាយប់ថ្ងៃទី១៦ខែមិថុនា មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា មានមនុស្ស ៣នាក់រងការបាញ់ប្រហារ ក្នុងនោះមានម្នាក់ស្លាប់ និងពីរនាក់រងរបួសកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ។
កន្លងមក រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិកបានព្រមានថា អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង កំពុងតែកើនឡើងខ្ពស់នៅអាមេរិក ហើយទីតាំងប្រជុំជនក្លាយទៅជាគោលដៅវាយប្រហាររបស់ក្រុមខ្មាន់កាំភ្លើង ក្នុងនោះមានព្រះវិហារ សាលារៀន ផ្សារជាដើម៕ ដោយធីរីណា

...

រូបថត​ :​ CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print