ប្រធានាធិបតីបារាំង បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃទី១៦ខែមិថុនាថា «បណ្តាប្រទេសលោកខាងលិចបានឯកភាពគ្នាមិនផ្តល់រថក្រោះ យន្តហោះចម្បាំងឱ្យទៅប្រទេសអ៊ុយក្រែនឡើយ ដើម្បីបញ្ចៀសការប្រឈមមុខដោយយោធាជាមួយរុស្ស៊ី»។ នេះគឺជាគោលជំហរផ្លូវការរបស់ប្រទេសតំបន់អឺរ៉ុប និងជាសមាជិករបស់ណាតូ ។ ប្រទេសលោកខាងលិចបានប្រកាសថា នឹងជួយអ៊ុយក្រែនការពារ ប៉ុន្តែនឹងមិនចូលរួមក្នុងការបង្កសង្គ្រាមជាមួយរុស្ស៊ីនោះឡើយ។ ដូច្នេះរាល់កិច្ចព្រមព្រៀងផ្តល់អាវុធឱ្យអ៊ុយក្រែន នឹងមិនអាចអនុវត្តបានឡើយ។
នៅក្នុងសេចក្តីប្រកាសមួយផ្សេងទៀត ក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន TF-1 របស់បារាំង ថ្ងៃទី១៦ខែមិថុនា ប្រធានាធិបតី បារាំង លោក ម៉ាក្រុង បានប្រកាសថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រេទេសអ៊ុយក្រែន។ សង្គ្រាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយរយៈពេលយូរនោះ អឺរ៉ុបនឹងខាតបង់កាន់តែច្រើន។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃទី ១៦ខែមិថុនា បានផ្សាយថា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអុីតាលី លោក Mario Draghi ដែលជាប្រមុខដឹកនាំសំខាន់បំផុតក្នុងសហគមន៍អឺរ៉ុបបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន៕ ដោយធីរីណា
រូបថត : PLVN