ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញពីសិទ្ធិលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែងគ្មានផ្លាកសញ្ញាចរាចរណ៍ សិទ្ធិអាទិភាពខាងស្តាំ ប្រសិនអ្នកបើកបរជួបស្ថានភាពដូចមានក្នុងរូបតំណាងតើត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?
ក្រសួង បានបន្ដថា អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ជាមួយគ្នានោះ ក្រសួងក៏បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់ មានដូចជា៖គ្រោះថ្នាក់ផ្សេងៗ ,ផ្លូវកោងទៅស្តាំ ,ផ្លូវកោងទៅឆ្វេង។
សូមជម្រាបថា ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕ដោយ៖ស តារា