ព្រះនាងខេតបានធ្វេីជាគម្របសៀវភៅទស្សនាវដ្ដីម៉ូដដ៏ល្បីឈ្មោះ VOGUE BRITANNIQUE

ចែករំលែក៖

ទស្សនាវដ្ដីម៉ូដដ៏ល្បីឈ្មោះ Vogue britannique ​បានយកព្រះនាងខេតធ្វើជាគម្របទស្សនាវដ្ដីសំរាប់ខួប ១០០ឆ្នាំនៃការបោះពុម្ពផ្សាយរបស់ខ្លួន។

ព្រះនាងខេតដែលត្រូវជាអគ្កមហេសីព្រះអង្គម្ចាស់ William ​​​​​​​​ត្រូវបានបង្ហាញជាលើកតំបូងក្នុងការលេងស្ទីលថតរូបស្លៀកសម្លៀកបំពាក់បែបធម្មតា‌ៗដែលសាធារណៈជនទូទៅមិនធ្លាប់បានឃេីញ។

អ្នកស្រី Alexandra Shulman ជានិពន្ធនាយកនៃទស្សនាវដ្ដីនេះបាននិយាយថា «នេះគឺជាកិតិ្តយសយ៉ាងខ្លាំងនិងជាបទពិសោធ

គួរឲ្យរំភើបមិនគួរឲ្យជឿសម្រាប់ពួកយើងដែលមានព្រះនាងខេតនៅលើគម្របសៀវភៅទស្សនាវដ្ដីសំរាប់ខួប ១០០ឆ្នាំក្នុងការបោះ

ពុម្ពផ្សាយរបស់ពួកយើង»។

ទស្សនាវដ្តីនេះបានចេញផ្សាយរូបថតជាច្រើនសន្លឹករបស់ព្រះនាងខេតនៅលើគណនី instagram​ របស់ខ្លួនដែលមានចំនងជើងថាព្រះមហាក្សត្រិយានីសម័យកៅសិបដែលនឹងចេញផ្សាយសំរាប់ខែមិថុនា ឆ្នាំ២០១៦៕

7783063347_kate-middleton-pose-en-une-de-vogue-pour-les-cent-ans-de-la-version-britannique-du-magazine - Copy

13129666_814531655347606_1724609357_n

12934944_587822424732718_866490829_n

ដោយ៖ មល្លិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print