បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្ត Ford Ranger ជ្រុលដាំក្បាលចុះទឹកប្រឡាយលូទឹកស្អុយទាំងយប់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីមួយទៀតបើករថយន្ត Ford Ranger មួយគ្រឿងចេញពីការ៉ាស់សាំងមិនប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលប្រឡាយលូទឹកស្អុយ រងការខូចខាតសំណាងល្អមិនបង្កឱ្យមានអ្នករបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខរ៉ាស សាំង(យីហោ PAPA) តាមបណ្ដោយផ្លូវប្រឡាយលូទួលពង្រ ស្ថិតក្នុង​ ភូមិទួលពង្រ​  សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុគ្គលិកចាក់សាំង នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្ត Ford Ranger  មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-9282  ដោយមិនដឹងបើកបរមកពីទិសដៅខាងណានោះ បានឈប់ចតនៅការ៉ាសសាំងកន្លែងកើតហេតុខាងលើមួយសន្ទុះធំ លុះដល់ ម៉ោងកើតហេតុខាង ក៍បានបើករថយន្តចេញទៅស្រាប់តែដាំក្បាលធ្លាក់ចូលប្រឡាយលូទឹកស្អុយ បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបង្កឱ្យមានរបួស។ ក្នុងករណីខាងលើនេះមិនបណ្ដាលឲ្យខូចខាតដល់សម្បត្តិសាធារណៈនោះទេ។

ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបានទំនាក់ទំនងហៅរថយន្តមក​ស្ទូច​យក​ ទៅ​ជុសជុលដោយខ្លួនឯង៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print