រថយន្ត LEXUS RX450h បើកបុកខឿនផ្លូវនិងហោះទៅបុកបង្គោលភ្លើងមួយដើមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុកខឿនសួនច្បារហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យរងការខូចខាត តែក្នុងហេតុការណ៍នេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

       គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃសៅរិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus RX450h ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AY -0611ធ្វើដំណើរតាមបណ្ដោយផ្លូវR6 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលទៅបុកខឿនសួនច្បារហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹង បណ្ដាលឲ្យការខូចខាតយ៉ាងដំណំ សំណាងដែរក្នុងហេតុការណ៍នេះមិនបង្កឲ្យនរណាម្នាក់រងរបួស ។

     ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កព្រមសងសំណងរាល់ការខូចខាតទៅលើក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនិងកន្លែង ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print