ក្រុមក្មេងស្ទាវមួយក្រុមស្ទាក់ផ្លូវវាយសិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វាមិនបាន វាយកំទេចម៉ូតូចោល

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមបើកម៉ូតូជាច្រើនគ្រឿងបានស្ទាក់ផ្លូវវាយក្មេងស្ទាវមួយក្រុមទៀតជាសិស្សសាលាវិទ្យាល័យជាស៊ីម តែត្រូវជនរងគ្រោះដឹកខ្លួន ផ្តួលម៉ូតូចោល រត់គេចខ្លួន ហើយត្រូវក្រុមជនបង្កវាយម៉ូតូកម្ទេចចោល រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវទន្លេសាប ចំមុខហាងកែងនិស្ស័យ ស្ថិតក្នុងភូមិទី៣ សង្កាត់-ខណ្ឌជ្រោយចង្វា ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ្រោចង្វា ។

ក្រុមក្មេងស្ទាវបង្កជិះម៉ូតូជិត៣០គ្រឿងមានគ្នាប្រុស ស្រីជិត៥០នាក់។ ចំណែក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេវាយកកម្ទេចម៉ូតូខាងលើមាន ឈ្មោះរស់ សំណាង ហៅវិន អាយុ១៥ឆ្នាំ ។ ជនរងគ្រោះមិនត្រូវបានរងរបួសនោះទេ ។

បើតាមសម្តីជនរងគ្រោះបានអោយដឹងថា   នៅមុនពេលកើតហេតុ ខ្លួនបានបើកម៉ូតូម្នាក់ឯងចេញពីសាលារៀនដើម្បីទៅផ្ទះ ខណៈបើកម៉ូតូតាមផ្លូវទន្លេសាប ក្នុងទិសដៅពីជើងទៅត្បូងជិតដល់ចំណុចកើត ហេតុក៏មានក្រុមក្មេងមួយក្រុមបើកម៉ូតូជិត៣០គ្រឿង មានគ្នាប្រហែល៥០នាក់ បើកតាមពីក្រោយ រួចបានមកស្ទាក់ពីមុខម៉ូតូខ្លួន។

ជនរងគ្រោះបន្តថា ពេលឃើញបែបនេះ ខ្លួនក៏ផ្តួលម៉ូតូចោលរត់ចូលផ្ទះប្រជាពលរដ្ឋ ហើយក្រុមក្មេងបង្កបានយកដុំថ្មគប់ទៅលើម៉ូតូរបស់ខ្លួនបណ្តាលឱ្យបែកចង្គៀងមុខនិងកុងទ័រ ៕ ជ្រោយពេជ្រ

...

image18

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print