ស្ត្រីតំណាងអោយកូនបៅពេលប្រជុំសភាបង្ករការផ្ញាក់ផ្អើលដល់មិត្តអ្នកអាន

ចែករំលែក៖

រូបភាពរបស់លោកស្រី ​Vitoria Donda Perez ដែលជាតំណាងរាស្ត្រដ៏ស្រស់ស្អាត់របស់អាហ្សន់ទីន និងជាតំណាងរាស្ត្រវ័យក្មេងបំផុតក្នុងសភា បានឲ្យកូនបៅពេលកំពុងប្រជុំសភា ត្រូវគេថតបង្ហោះធ្វើឲ្យមានការជជេកដេញដោលសម្រាប់មិត្តអ្នកអាន។

សារព័ត៌មាន​ Dailymail បានផ្សាយកាលពីថ្ងៃទី​២៤ខែកក្កដាថា​​នៅក្នុងកិច្ចប្រជុំសភាកាលពី​ដើមខែកក្កដា លោកស្រី Victoria Donda Perez បានឲ្យកូនស្រីអាយុ​៨ខែបៅកណ្តាលសភា​ប្រជុំ បើទោះបីមានតំណាងរាស្ត្រជាច្រើនអង្គុយជុំវិញនាងក៏ដោយ។

នាង​ Vitoria Donda Perez គឺជាសកម្មជនសិទ្ធិមនុស្ស​និងជាមេធាវី ផងដែរ។ នៅឆ្នាំ​២០០៧ នាងបានជាប់ឆ្នោតជាតំណាងរាស្ត្រវ័យក្មេងបំផុតនៅក្នុងសភាអាហ្សង់ទីន។ ជាមួយនិងរូបសម្បត្តិស្រស់ស្អាតនាងក្លាយជាតំណាងរាស្ត្រលេចធ្លោជាងគេបំផុតក្នុងសភាអាហ្សង់ទីន។ ពលរដ្ឋអាហ្សង់ទីនបានឲ្យឈ្មោះនាងថា«​Dipusex» មានន័យថា តំាណាងរាស្ត្រ​សិចស៊ី។

ក្រោយពេលបង្ហាញរូបភាពតាមបណ្តាញអិនធឺណែត​នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីមិត្តអ្នកអានទាំងក្នុងនិងក្រៅប្រទេស។ មនុស្សជាច្រើនបានបញ្ចាក់ថា រូបភាពខាងលើគឺជាគំរូដ៏ល្អសម្រាប់អ្នកម្តាយដែលយកចិត្តទុកដាក់បំពេញតួនាទីជាអ្នកម្តាយបើទោះបីរវាល់ក្នុងការងាបែបណាក្តី។ ប៉ុន្តែមនុស្សមួយចំនួនក៏បានថ្កោលទោសថា​សកម្មភាពខាងលើមិនសមស្រប់ទៅនិងកិច្ចប្រជុំសភា ដែលជាស្ថាប័នអនុម័តច្បាប់ដ៏សំខាន់របស់ជាតិ៕

2.1

hh

...

2.2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print