ដុតកម្ទេចទូហ្គេមអេឡិចត្រូនិកចោលក្រោយចាប់យកមកទុកអស់រយះពេលជាច្រើនខែ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លង ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការដុតកំទិចចោលនូវទូរហ្គេមអេឡិចត្រូនិច ដែលបានចាប់បង្ក្រាបក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ចំនួន១០ទីតាំងមានទូរហ្គេមអេឡិចត្រូនិចមានដូចជា តុហ្គេមបាញ់ត្រីចំនួន៤៥គ្រឿង ទូរហ្គេមផ្សេងទៀតចំនួន១១៨គ្រឿង សរុបរួមមានចំនួន១៦៣គ្រឿង ។
ប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះនៅមានលាក់ខ្លួនខ្លះៗទៀត។ប៉ុន្តែសមត្ថកិច្ចសន្យាថាហ្នឹងធ្វើការបោសសំអាតឲ្យអស់ហើយសូមប្រជាពលរដ្ធផ្តល់ពត៏មានមកនិងចុះបង្រ្កាបភ្លាម៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print