ម្តេច សាយ ឈុំ ស្នើឲ្យអាជ្ញាធរ បម្រើ ប្រជាជនឱ្យកាន់តែជិតស្និទ្ធ តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនដោយគ្មានលក្ខខ័ណ្ឌនិងអំពាវនាវឲ្យគ្រប់សាលាយកចិត្តទុកដាក់ចំ ពោះកម្មវិធីសិក្សាអប់រំ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើអោយអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ បន្ដផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋាន តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនដោយគ្មានលក្ខខ័ណ្ឌ និងបានអំពាវនាវដល់គ្រប់សាលារៀនយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹង មានគំនិតច្នៃប្រឌិត ចេះគោរពនិងចេះប្រើពាក្យសំដីនិងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប ។
ការស្នើនិងអំពាវនាវបែបនេះរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការ ១ ខ្នង កម្ពស់ ២ ជាន់មាន១៥ បន្ទប់ នៅវិទ្យាល៍យ ជាស៊ីម ជ្រោយចង្វារស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ លើកឡើងថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្ដផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស មេឃុំ-ចៅសង្កាត់ និងថ្នាក់ដឹកនាំឃុំ-សង្កាត់ ត្រូវតែរួមគ្នាឲ្យកាន់តែសកម្មថែមទៀតក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋាន របស់ខ្លួននិមួយៗតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនដោយគ្មានលក្ខខ័ណ្ឌ។
សម្តេចវិបុលសេនាភក្តី ក៏បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ មានគំនិតច្នៃប្រឌិត ចេះគោរពនិង ចេះ ប្រើពាក្យសំដីនិងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប ចេះគោរពស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ និង ចូលចិត្តសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាងកាយ វិស័យអប់រំរបស់ប្រទេសជាតិទាំងមូល។ សូមឱ្យស្មារតីនៃកិច្ចខិតខំប្រឹងប្រែងនេះបន្ត កើតមានជានិរន្តរ៍ ដើម្បីបុព្វហេតុនៃការអប់រំនិងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តថា៖ កិច្ចប្រជុំកំពូលអាស៊ាន (ASEAN Sum mit) លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកម្ពុជា ឈរលេខរៀងទី២ ជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩លឿនជាងគេនៅលើពិភពលោក។សម្តេចនាយករដ្ឋមន្ត្រី បានជម្រាបជនរួមជាតិរួចហើយថា ទោះបីចាក់ដូសជំរុញដល់លើកទី១០ ឬក៏លើកទី២០ក៏រាជរដ្ឋាភិបាលនៅតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ វិស័យអប់រំ កំពុងស្ថិតនៅក្នុងដំណាក់ កាល នៃការធ្វើ កំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពលើវិស័យនេះ តាំងពីថ្នាក់មតេយ្យសិក្សា រហូត ដល់ មធ្យមសិក្សា ក្នុងន័យផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិតប្រាកដ ជូនដល់ សិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធ សាស្ត្រ “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការ អប់រំ ។
លោកបន្តថា៖ វិទ្យាល័យជាស៊ីមជ្រោយចង្វារ មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ មានទំហំផ្ទៃក្រឡាសរុប២៧.៩៨៤, ១៣ ម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ក្នុងកម្រិតអនុវិទ្យាល័យ មានឈ្មោះដើមថា “អនុវិទ្យាល័យជ្រោយចង្វារ ។ចំពោះ
អគារទីចាត់ការថ្មី ១ ខ្នង ដែលសម្ពោធដាក់ អោយប្រើប្រាសនេះជា សមិទ្ធផលថ្មីមួយ ទៀត សម្រាប់ផ្ដល់ជូន វិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីចូលរួមចំណែកពង្រឹងគុណភាពអប់រំ អភិវឌ្ឍធនធានមនុស្ស និងពង្រីកការផ្តល់សេវា អប់រំក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារឱ្យកាន់តែប្រសើរឡើង ក្នុងនោះលក្ខណៈបច្ចេកទេសនៃការសាងសង់ អគាររដ្ឋបាលថ្មីនេះ មានចំនួន ១៥ បន្ទប់ កម្ពស់ ២ ជាន់ មានទំហំទទឹងប្រវែង ៩,៧ ម៉ែត្រ និងបណ្ដោយប្រវែង ៤៥ ម៉ែត្រ ត្រូវបានបើកការដ្ឌនសាងសង់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់ការដ្ឋានជាស្ថាពរនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។ គម្រោងនេះ ចំណាយអស់ថវិកាសាងសង់ចំនួន ២៥០. ០០០$ (ម្ភៃប្រាំម៉ឺនដុល្លារអាមេរិក) ដែលជាអំណោយ ដ៏សប្បុរសរបស់ លោកឧកញ៉ា លៀង ផន និងលោកជំទាវ លីម ណារី ព្រមទាំងសប្បុរសជន លោកគ្រូ-អ្នកគ្រូ និង បុគ្គលិកអប់រំទាំងអស់នៃវិទ្យាល័យនេះ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print