សារព័ត៌មាន USA today និងសារព័ត៌ មានVOA បានផ្សាយថា ការណ៍ដែលចិនបដិ សេធមិនឲ្យនាវាអាមេរិកចូលចតនៅកំពង់ផែកោះហុងកុង អាចក្លាយទៅជាហេតុផល ធ្វើឲ្យស្ថានភាពនៅតំបន់សមុទ្រចិនភាគខាងត្បូងកាន់តែតានតឹងនៅពេលដ៏ខ្លីខាងមុខ។
ចិនបានច្រានចោលសំណើរបស់អាមេ រិកដោយត្រង់ៗមិនអនុញ្ញាតឲ្យនាវាផ្ទុកយន្ត ហោះ USS John C Stennis ចូលទៅកាន់ កោះហុងកុងឡើយ។ នេះជាលើកទី១ក្នុងរយៈពេលមួយទសវត្សកន្លងមកដែលចិនបានហាមនាវាផ្ទុកយន្តហោះអាមេរិកមិនឲ្យ ចូលទៅកាន់ទីតាំងដែលខ្លួនគ្រប់គ្រង។
សកម្មភាពខាងលើកើតឡើងក្រោយ រយៈពេលពីរសប្តាហ៍ដែលរដ្ឋមន្ត្រីការពារ ជាតិអាមេរិកលោក អាស្តុន ខាតធើរ ប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់នាវាផ្ទុកយន្តហោះខាងលើដើម្បីរិះគន់មហិច្ឆតា ពង្រីកអំណាចគ្រប់គ្រងដែនសមុទ្ររបស់ចិនក៏ដូចជាបង្កើតកោះសិប្បនិមិត្តធ្វើជា ព្រលានយន្តហោះនៅទីនោះ។
ការណ៍ដែលមិនអនុញ្ញាតឲ្យនាវាផ្ទុកយន្តហោះចូលទៅកាន់កោះហុងកុងគឺជាការតបតទៅលើសកម្មភាពរបស់លោកខាត ធើនៅតំបន់អាស៊ី។ តាមទស្សនរបស់ក្រុម អ្នកឯកទេសចិន អាមេរិកគ្មានតួនាទីអ្វីនៅ តំបន់សមុទ្រចិនភាគខាងត្បូងទេ លើកលែង តែធ្វើដំណើរឆ្លងកាត់ទៅកាន់ទីកន្លែងណា មួយ ទាំងនោះហើយអាមេរិកគ្មានហេតុផល ណាមួយដែលត្រូវចូលចតនៅកោះហុង កុងជានោះឡើយ។
ប្រទេសជាច្រើនបានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក ក្នុងនោះក៏មានហ្វុីលីពីនដែលជាប្រទេស កំពុងតែមានជម្លោះជាមួយចិននៅដែន សមុទ្រចិនភាគខាងត្បូងផងដែរ។ ដូច្នេះអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងខ្លាចចិនប្រើប្រាស់កោះសិប្បនិមិត្តដើម្បីគ្រប់គ្រងនៅ ទីនោះ។
លោក Bill Urban អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា មន្ត្រី អាមេរិកនៅកោះហុងកុងទទួលបានលិខិតប្រកាសពីចិនមិនអនុញ្ញាតឲ្យនាវាផ្ទុកយន្តហោះអាមេរិកនិងនាវាការពារ៤គ្រឿង ទៀតចូលទៅកោះហុងកុងដែលគ្រោងពីថ្ងៃទី៣ដល់ថ្ងៃទី៨ ខែឧសភា។ រដ្ឋាភិបាល ចិនមិនបានផ្តល់ហេតុផលពីការមិនអនុ ញ្ញាតខាងលើនោះឡើយ។
សារព័ត៌មានUSA today បានផ្សាយថាស្ថានភាពនៅតំបន់សមុទ្រចិនភាគខាងត្បូង នឹងតានតឹងខ្លាំងជាងនេះក្នុងពេលដ៏ខ្លី ខាងមុខ ក្រោយពេលដែលតុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ប្រទេសហុល្លង់ ចេញសេចក្តីសម្រេចជុំវិញការប្តឹងរួមហ្វុីលី ពីន។ ចំណែកចិនវិញមិនចូលរួមនៅក្នុង សវនាការនោះឡើយដោយចាត់ទុកថា ជា ការប្តឹងផ្តល់អត់ន័យ។
មិនត្រឹមតែអាមេរិកប៉ុណ្ណោះទេដែល លូកដៃចូលក្នុងវិបត្តិនៅតំបន់សមុទ្រចិនភាគខាងត្បូង កន្លងមកអូស្ត្រាលីនិងជប៉ុនក៏បានជួយដល់ប្រទេសដែលមានវិវាទជាមួយចិនទាំងកម្លាំងនិងថវិកាដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន។
កន្លងមកថ្មីៗរដ្ឋមន្ដ្រីក្រសួងការពារជាតិ អូស្ដ្រាលីលោកស្រី Marise Payne ប្រកាស ថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ានឹងបន្ដបញ្ជូន នាវាចម្បាំងនិងយន្ដហោះចម្បាំងទៅកាន់ តំបន់សមុទ្រចិនភាគខាងត្បូង ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានក្រោយពេលដែលបានជួបពិភាក្សា ជាមួយសមភាគីម៉ាឡេស៊ីលោកHisham muddin Hussein លោកស្រីរដ្ឋមន្ដ្រីការពារ ជាតិអូស្ដ្រាលីបញ្ជាក់ថា យើងបន្ដបញ្ជូន យន្ដហោះចម្បាំងទៅកាន់តំបន់សមុទ្រ ចិនភាគខាងត្បូងស្របទៅតាមច្បាប់អន្ដរ ជាតិ។
ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ដ្រីការពារជាតិម៉ាឡេស៊ីលោកHishammuddin Hussein បញ្ជាក់ថា លោកមានគម្រោងសហការ ជាមួយសមភាគីវៀតណាមដើម្បីពិភាក្សាស្ដីអំពីសកម្មភាពរបស់ចិនដែលកាន់តែ ពង្រីកកម្លាំងយោធានៅដែនសមុទ្រចិនភាគ ខាងត្បូង ហើយគំរាមកំហែងដល់ប្រទេស ជិតខាងនេះ ។
សកម្មភាពខាងលើរបស់អូស្ដ្រាលីកើតឡើងក្រោយពេលដែលនាវាចម្បាំងហ្វុីលីពីនត្រូវបាននាវាចម្បាំងចិនវាយប្រហារ ដើម្បរំដោះកប៉ាល់នេសាទរបស់ចិនដែលចូលនេសាទក្នុងដែនសមុទ្រហ្វុីលីពីន ហើយត្រូវទាហានហ្វុីលីពីនឃាត់។ ប៉ុន្ដែនាវាចម្បាំងចិនទៅរំដោះយកវិញដោយជោគ ជ័យ។ សកម្មភាពទាំងនោះបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសក្នុងតំបន់។
សកម្មភាពរបស់ចិនទទួលរងនូវការរិះគន់ពីសំណាក់សហរដ្ឋអាមេរិកទាក់ទងនឹង ការដាក់តាំងបរិក្ខារយោធារួមទាំងមីស៊ីល សម្រាប់បាញ់យន្ដហោះផងនៅក្នុងតំបន់ សមុទ្រចិនខាងត្បូង។ ចិនបានវាយប្រហារ តបទៅវិញដោយបានលើកឡើងថា គឺអា មេរិកទៅវិញទេ ដែលជាអ្នកកំពុងតែធ្វើឱ្យតំបន់សមុទ្រចិនខាងត្បូងនេះក្លាយជាតំបន់ កងទ័ព ។
ការបរិហាររិះគន់ធ្ងន់ៗរបស់ចិនត្រូវបាន ធ្វើឡើងតែមួយថ្ងៃ ប៉ុណ្ណោះក្រោយពីអាមេរិកបានប្រកាសថា នឹងបង្កើនប្រតិបត្ដិការ ល្បាតដែនសមុទ្រនៅក្នុងតំបន់ជាប់ជម្លោះ នៅសមុទ្រចិនខាងត្បូង។ ថ្លែងនៅចំពោះ មុខសភាមេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានលើកឡើងថា នាវាចម្បាំងរបស់អាមេរិកនឹងធ្វើដំណើរ ចូលទៅកាន់គ្រប់ទីកន្លែងដែលអនុញ្ញាតដោយច្បាប់អន្ដរជាតិ ហើយប្រតិបត្ដិការ ល្បាតដែនសមុទ្រដើម្បីធានាសិទ្ធិសេរីភាព នាវាចរណ៍ក្នុងតំបន់សមុទ្រចិនខាងត្បូងនឹង នៅតែបន្ដធ្វើ ហើយធ្វើកាន់តែខ្លាំងជាង មុនទៅទៀតបើទោះបីជាចិនបានបញ្ជូន យន្ដហោះចម្បាំងនិងប្រព័ន្ធមីស៊ីលទៅ ដំឡើងនៅក្នុងតំបន់នេះក៏ដោយ។
ជាមួយគ្នានេះជប៉ុនក៏បានបង្កើនការ ផ្តល់ជំនួយដល់ប្រទេសដែលមានវិវាទជាមួយចិនផងដែរ។ រដ្ឋាភិបាលទីក្រុងតូក្យូ បានបង្កើនការផ្តល់ជំនួយដល់ប្រទេសក្នុងតំបន់អាស៊ានក្នុងការបង្កើនសមត្ថភាព យោធាក្នុងនោះមានប្រទេសវៀតណាមជា ដើម ។
ក្រសួងការពារជាតិនិងកម្លាំងទាហានជប៉ុនបានបង្កើនកិច្ចសហប្រតិបត្តិការជា មួយប្រទេសជុំវិញ ដែនសមុទ្រចិនភាគខាង ត្បូងដើម្បីធានាសន្តិសុខនៅក្នុងតំបន់នោះ។ កម្លាំងការពារជប៉ុននឹងចូលរួមហ្វឹកហាត់សមយុទ្ធពហុភាគីដែលរៀបចំឡើងដោយ ប្រទេសឥណ្ឌូនេស៊ី ។
ក្រៅពីនេះជប៉ុនបានបញ្ជូននាវាចម្បាំង ២គ្រឿង និងនាវាមុជទឹកមួយគ្រឿងចូលទៅកាន់កំពង់ផែប្រទេសហ្វុីលីពីន និងវៀត ណាម។ នៅជាលើកទីមួយក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ដែលនាវាមុជទឹកជប៉ុន ចូលដល់ប្រទេសហ្វុីលីពីន។ ចំណែកនាវាចម្បាំងពីរគ្រឿងនឹងទៅកាន់ប្រទេសវៀតណាម ។
សារព័ត៌មានជប៉ុនបានផ្សាយថាជប៉ុនមានគម្រោងបង្កើនការជួយដល់ ប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍បង្កើន សមត្ថភាពយោធា។ នៅក្នុងខែមេសានោះ ដែរ ក្រសួងការពារជាតិជប៉ុននឹងជួយហ្វឹកហាត់ដល់កម្លាំងទាហានជើងទឹកវៀតណាម ក្នុងការការពារដែនទឹកប្រកបដោយប្រសិទ្ធភាព។
សកម្មភាពរបស់ជប៉ុនកើតឡើងក្នុង ពេលដែលជប៉ុនរងការចោទប្រកាន់ពីចិនថា បានជ្រៀតជ្រែកចូលក្នុងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងរវាងចិននឹងប្រទេស ក្នុងតំបន់នោះក្រោយពេលរដ្ឋាភិបាលទីក្រុង ម៉ានីលប្រកាសជួលយន្តហោះយាមល្បាតជប៉ុន៥គ្រឿង ក្នុងការយាមល្បាតនៅដែនសមុទ្រដែលមានវិវាទ។ មិនត្រឹមតែ ប៉ុណ្ណោះ ចិនបានបង្ខំជប៉ុនមិនត្រូវលើកឡើងពីបញ្ហាដែនសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំG7 ដែលរៀបចំឡើងនៅ ក្នុងប្រទេសជប៉ុននោះទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី