ឆេះឡឥដ្ឋយ៉ាងសន្ធោសន្ធៅអស់៣រោងគ្មានសល់ទាំងកណ្តាលអធ្រាត្រ តែសំណាងល្អមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ 

ចែករំលែក៖

ភ្នំពេញ៖ ឡឥដ្ឋចំនួន៣រោងជាប់គ្នាត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅឆាបឆេះអស់៣រោងខ្ទេចគ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្តាលអធ្រាត ដោយសង្ស័យថាមកពីការធ្វេសប្រហែសរបស់កម្មករ តែសំណាងល្អមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ និងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឬគ្រោះថ្នាក់នោះទេ ។

ដែលហេតុការណ៍អគ្គិភ័យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ឡឥដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះនេះគឺនៅវេលាម៉ោង៤ល្ងាចកម្មករទាំងអស់នាំបានគ្នាឈប់សំរាកពីការងារនិងបានបិតឡដ៍ទាំងអស់។ ហើយនៅមុនពេលកើតហេតុមិនដឹងថាមកពីមូលហេតុអ្វីឲ្យប្រាកដនោះទេ គ្រាន់តែគេឃើញមានអគ្គិភ័យឆាបឆេះឡើងបង្កការភ្ញាក់ផ្អើលដល់កម្មករ និងប្រជាពលរដ្ឋនាំគ្នាជួយយកទឹកមកពន្លត់ ប៉ុន្តែអគ្គិភ័យកាន់តែឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ទើបនាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ច។ មួយសន្ទុះក្រោយមកអគ្គិភ័យឆាបឆេះរោងអស់ពាក់កណ្តាលទៅហើយទើបរថយន្តពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់ ប្រមាណជាជិត២ម៉ោង ប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១២ឡានទើបភ្លើងរលត់ទៅវិញ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងនេះដែរគឺមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងមិនបណ្តាលឲ្យនរណាម្នាក់គ្រោះថ្នាក់នោះទេ គ្រាន់តែឆេះរោងឡធ្វើឥដ្ឋចំនួន៣រោងប៉ុណ្ណោះ៕

20160505170334

20160505170328

20160505170328 (1)

20160505170344

ដោយ៖ ព្រែកជ័យ⁠⁠⁠⁠

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print