លោក វេង សាខុន បានអនុញ្ញាតិអោយលោកស្រី KUNDHAVI KADIRESAN តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំតំបន់អាស៊ី និងលោក SERGIY ZORYA តំណាងធនាគាពិភពលោក(WB) ប្រចាំតំបន់អាស៊ី ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញៈ​ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រិក្ឋាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអនុញ្ញាតិអោយលោកស្រី KUNDHAVI KADIRESAN តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំតំបន់អាស៊ី និងលោក SERGIY ZORYA តំណាងធនាគាពិភពលោក(WB) ប្រចាំតំបន់អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ការពិភាក្សាបានផ្តោតទៅលើការរិះរកវិធីសាស្រ្តក្នុងការជួយពង្រឹង និងពង្រីក ហើយនិងការលើកស្ទួយវិស័យកសកម្មកម្ពុជាអោយបានល្អប្រសើរ ដោយត្រូវខិតខំប្រឹងប្រែងយ៉ាងណាអោយប្រជាកសិករទទួលបានប្រាក់ចំណូលស្របទៅតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ។ ដៃគូទាំងពីរក៏បានសន្យាផងដែរថានឹងខិតខំប្រឹងប្រែងអោយអស់លទ្ធភាពក្នុងការបង្កើនការផ្តល់ហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានដល់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅបណ្តាឆ្នាំខាងមុខ៕​

image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print