ខ្យល់កន្ត្រាក់រលំផ្ទះ៤៥ខ្នង របើកដំបូលផ្ទះ១០៨ខ្នង របួសមនុស្សម្នាក់ ប្រុសរន្ទះបាញ់ងាប់ក្របី២ក្បាលនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋប្រមាណ៤៥ខ្នងត្រូវដួលរលំនិងរបើកដំបូល១០៨ខ្នងព្រមទាំងបណ្ដាលឲ្យបុរសម្នាក់រងរបួសនិងធ្វើឲ្យក្របីចំនួន២ក្បាលត្រូវងាប់ដោយសាររន្ទះបាញ់ កាលពីវេលាម៉ោង៤ និង២០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅខេត្តស្វាយរៀង។

ប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថាខ្យល់កន្ត្រាក់តាមបណ្តាក្រុង ស្រុក រួមមាន ៖

  • ស្រុកចន្ទ្រា មានខ្យល់កន្ត្រាក់ របើកដំបូលផ្ទះ៣ខ្នង (ឃុំសំរោង) ដំបូលសាលារៀន១ ខ្នង ( ឃុំច្រេស) ។
  • ក្រុងបាវិត ខ្យល់កន្ត្រាក់ រលំផ្ទះ២ ខ្នង ( ច្រកម្ទេស) របើកដំបូលផ្ទះ ៤ ខ្នង (ព្រៃអង្គុញ ១ ច្រកម្ទេស ៣ ) ។
  • ស្រុកកំពង់រោទិ៍ ខ្យល់កន្ត្រាក់ រលំផ្ទះ ១ ខ្នង របើកដំបូលផ្ទះ ១ដំបូលផ្ទះបាយ ១ ដំបូលជង្រុកស្រូវ ១ (ឃុំព្រះពន្លា) រន្ទះបាញ់ងាប់ក្របី ២ ក្បាល ។
  • ក្រុងស្វាយរៀង មានខ្យល់កន្ត្រាក់ រលំផ្ទះ ១៤ ខ្នងរបួសមនុស្ស ១ នាក់ ប្រុស ។
  • របើកផ្ទះ ៥២ ខ្នង របើកដំបូលកីឡាដ្ឋានខេត្ត ១ ខ្នង ដំបូលរោងកិត្តិយសវត្ត ១ ខ្នង ។
  • ស្រុករំដួល ខ្យល់កន្ត្រាក់រលំផ្ទះ ៦ ខ្នង របើកដំបូល ៣៦ ខ្នង (ឃុំមុឺនជ័យ) ។
  • ស្រុកស្វាយជ្រំ ខ្យល់កន្ត្រាក់រលំផ្ទះ ២២ ខ្នង ( បាសាក់ ១៦ កំពង់ចំឡង ៦ ) រលំដងទង់វត្ត ២ (បាសាក់) របើកដំបូលផ្ទះ ១២ ខ្នង ។

ប្រភពបន្តថា សរុបខ្យល់កន្ត្រាក់រលំផ្ទះ៤៥ ខ្នងរបើកដំបូលផ្ទះ១០៨ខ្នង ដំបូលផ្ទះបាយ១ខ្នង ដំបូលជង្រុកស្រូវ១ខ្នង ដំបូលកីឡាដ្ឋាន១ ខ្នង សាលារៀន១ខ្នង រោងកិត្តិយសវត្ត១ខ្នង របួសមនុស្សប្រុសម្នាក់ និងរន្ទះបាញ់ងាប់ក្របី២ក្បាល ផងដែរ៕

20160505170300

20160505170259 (1)

20160505170259

20160505170327 (1)

20160505170327

20160505170258

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print