ខេត្តបន្ទាយមានជ័យៈ នគរបាលឃាត់ខ្លួនក្រុមចោរឆក់ការបូបឆ្លងខេត្តចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿងដែលធ្វើសកម្មភាពឆក់កាបូបបានសម្រេចជិះគេចខ្លួន នៅវេលាម៉ោង១១និង២៨នាទីព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ នៅ
ត្រង់ចំណុចផ្លូវកោងភូមិតាស្មន់ឃុំរលួស ស្រុកស្វាយចេក ។
លោក ជា ស្លូញ អធិការនគរបាលនគរបាល ស្រុកកស្វាយចេកបានឲ្យដឹងថា៖ នៅមុនពេលើលតហេតុជនរងគ្រោះ ជាស្ត្រីចំនួន០២នាក់ នានជិះម៉ូតូ០១គ្រឿង ពីត្បូងទៅជើងដល់ចំណុចផ្លូវកោង ភូមិតាស្មន់ឃុំរលួស ជន់មិនស្គាល់មុខចំនួន០៣នាក់ ភេទប្រុសជិះម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមព៌ណខ្មៅគ្មានស្លាកលេខបានធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ សៀង សារុំ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក កំពុងជិះម៉ូតូ០១ម៉ាកហុងដាទ្រីមរួមដំណើរជាមួយ ឈ្មោះ ស៊ិវ ដាណេ ភេទស្រីអាយុ៣៦ឆ្នាំ រស់នៅភូមិក្លិង ឃុំស្វាយចេក ស្រុកស្វាយចេក បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលរបួសទាំង០២នាក់ ធ្ងន់០១នាក់បាក់ដងកាំបិតស្មាធ្វេង(បងប្អូនយកទៅព្យាលគ្លីនិគឯកជនបានសុខក្រុងសិរីសោភ័ណខេត្តបមានជ័យ) ។ជនសង្ស័យទាំង០៣ជិះម៉ូតូទៅទិសខាងជើងបាត់ ។លោកអធិការបានបញ្ជាក់ថា៖សម្ភារៈគ្នុងកាបូបដែលជនសង្ស័ឆក់បានមាន៖១ លុយ ដុល្លាចំនួន10៥០ ដូលា,២- លុយបាត៧,៥៣០០បាត,៣ ខ្សែដៃ មាស ទម្ងន់៥ ជី,៤ ទូរសព្ទ័ ដៃ១គ្រឿងម៉ាកoppo,៥,ប្រាក់ខ្មែរចំនួន៩១០.០០០រៀល,៦, កាតគ្រី ម៉ូតូ២សន្លឹក នឹងកាតចាក់វ៉ាក់សាំង ០១សន្លឹក -អត្តសញ្ញាណ ប័ណ្ណសញ្ជាតិ្តខ្មែរមួយសន្លឹក ។ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងនគរបាលផ្នែកការងារព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ អធិការរង ទទួលការងារព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការដេញតាមចាប់ជនសង្ស័យ០១នាក់ ឈ្មោះ យ៉ុម តៃវ៉ាន់ប្រុសអាយុ២២ឆ្នាំ និងមធ្យោបាយម៉ូតូ០១គ្រឿងចំណែកបក្សពួក០២នាក់រត់គេចខ្លួនបាត់។បន្ទាប់ពីសួរនាំរួច កម្លាំងនរបាលយើងបានបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបក្សពួកគេចំនួន០២នាក់ទៀត នៅវេលាម៉ង០៤ល្ងាចថ្ងៃដដែល មាន៖១/-ឈ្មោះ ឈ្មោះ រ៉ូ ឌី ភេទប្រុសអាយុ១៩ឆ្នាំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង,២/-ឈ្មោះឃឿត ផានភេទប្រុសអាយុ២៣ឆ្នាំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង រួមទាំងដកហូតបានវត្ថុតាងកាបូបនិងសម្ភារៈដែលពួកគេឆក់បាន ។លោក ជា ស្លូញ បានបញ្ជាក់ថា៖ ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងមូតូដែលជាមធ្យោបាយ កម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ចំណែកសម្ភារៈជនរងគ្រោះ ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមវិញ៕
ដោយ៖ វណ្ណា