កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ជនត្រូវចោទម្នាក់ត្រូវកម្លាំងអាវុធហត្ថស្រុកភ្នំព្រឹកឃាត់ខ្លួនដោយអនុវត្តន៍តាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ២៥៣ ត.ព្រ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ​ នៃ​សាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ។ ការឃាត់ខ្លួនជនត្រូវចោទខាងលើនេះនៅថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង០៧និង៣០នាទី។

សមត្ថកិច្ចបានអោយដឹងថា ជនត្រូវចោទមានឈ្មោះ​ សុខ រិទ្ធដា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកម្មករ ទីលំបច្ចុប្បន្ននៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការកាត់អវយវៈឬពិការរភាព ដែលប្រព្រឹត្តនៅចំណុចក្រុមទី១ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទខាងលើក្រោយពីឃាត់ខ្លួនបច្ចុប្បន្នត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print