អនុវត្តដីការបស់តុលាការខេត្តកំពង់ធំ កាលឆ្នាំ២០១២ ពាក់ព័ន្ធបទល្មើសប្លន់ចាប់បានបេក្ខជនក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោត

ចែករំលែក៖

(ខេត្តកំពង់ធំ)៖ បេក្ខជនក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោងមកពីគណ បក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលខេត្ត កំពង់ធំចាប់ ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់កាលពី២០ឆ្នាំមុន កាលពីឆ្នាំ២០០២។

តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ សមត្ថកិច្ចបានចាប់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ដែលជាសមាជិករបស់គណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

ការចាប់ខ្លួននេះ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសប្លន់ប្រដាប់អាវុធ ប្រព្រឹត្តនៅភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២។  ជនត្រូវចោទឈ្មោះ ឌុក សារ៉ុម ហៅ ញឹម សារ៉ុម , ឌុប រ៉ាន់ , ឌុប រ៉ុម អាយុ ៥២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប្លន់។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានឱ្យដឹងថា កម្លាំងនគរបាលពិតជាបានចាប់ ខ្លួនជនជាប់ចោទរូបនេះប្រាកដមែន ដោយអនុវត្តតាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់លោក ស៉ិត វណ្ណៈ ចៅ ក្រមស៊ើបសាលាដំបូងខេត្តកំពង់ធំដែលចេញ  កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំមីនា ឆ្នាំ២០១២ ក្រោមបទ ចោទប្រកាន់ពីបទប្លន់ តាមមាត្រាបញ្ញាតិ មាត្រា៦ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ប្រព្រឹត្តនៅភូមិជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជន ជាប់ចោទរូបនេះរួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗចំនួន៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសប្ល់ន់នេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នេះជាការអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួនដែលនៅសេសសល់របស់តុលាការខេត្តកំពង់ធំ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសផ្សេងៗរបស់ជនជាប់ចោទ ក៏ដូចជាមុខសញ្ញាប្រព្រឹត្តបទល្មើសកាលពី ពេលកន្លងទៅ ដែលមិនទាន់ត្រូវចាប់ខ្លួននោះ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានបញ្ជាផងដែរថា ក្រោយពេលចាប់ខ្លួន និងពេលបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីជំនាញរបស់លោកបានអានសាលក្រមរបស់តុលាការ នៅចំពោះមុខជនជាប់ចោទ ហើយរូបគេក៏ទទួលស្គាល់ ពីការប្រព្រឹត្តបទល្មើសកាលពីឆ្នាំ២០០២ កន្លងទៅផងដែរ។

ជនជាប់ចោទ ញឹម សារ៉ុម ត្រូវបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print