សន្តិសុខម្នាក់លង់ទឹកស្លាប់ខណៈចុះដោះត្រីក្នុងអណ្តូង

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានអោយដឹងថា មានបុរសជាសន្តិសុខម្នាក់បានលង់ទឹកស្លាប់ខណៈចុះទៅដោះត្រីជាប់មងក្នុងអណ្តូង

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអណ្តូងទឹកវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ព្រឿន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាសន្តិសុខ រស់នៅក្នុងក្រុមទី០៨ ភូមិព្រៃចេក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
យោងតាមប្រភពដែលនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះដោយខឹងនឹងម្តាយស្តីបន្ទោសអោយក៏បានទៅផឹកស្រា ហើយក្រោយផឹកស្រវឹងជនរងគ្រោះក៏បានចុះទៅដោះត្រីមងនៅក្នុងអណ្តូងស្រះ ហើយបន្ទាប់មកទំនងជាដួលផ្កាប់មុខចូលទឹកក៏បណ្ដាលអោយឈ្លក់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពអោយក្រុមគ្រួសារនិងសាច់ញាតិយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print