ខេត្តស្វាយរៀង៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះប្រញាប់ប្រញាលដងទឹកជះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏បាញ់ពន្លត់សង្ស័យទុស្សេខ្សែភ្លើង។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នៅចំណុចភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះ
មាស ម៉ារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ចំណែកសម្ភារ:ខូចខាតរួមមាន÷ទូរទស្សន៍ចំនួន០១គ្រឿង
ខូចក្ដាជញ្ជាំងចំនួ០៨សន្លឹក និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀតផងដែរ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុស្រាប់តែឃើញមានផ្សែងចេញពីផ្ទះខាងលើហុយចេញមកក្រៅទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ
និងម្ចាស់ផ្ទះប្រញាប់ប្រញាលដងទឹកជះនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏បាញ់ពន្លត់ប្រមាណជាង២ម៉ោងទើបគ្រប់គ្រងស្ថានការណ៏បានដោយក្នុងហេតុការណ៍នេះមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើងទើបបង្កជាអគ្គីភ័យបែបនេះ៕
ដោយ៖ សុថាន