កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ យ៉ាងស្វាប់ហាប់ប្រកបដោយវិន័យសណ្តាប់ធ្នាប់!

ចែករំលែក៖

ភ្នំពេញ : ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ នៃគណៈកម្មការ ADMM ២០២២ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ASEAN DEFENCE MINISTERS’ MEETING) ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

បើក្រឡេកមើលនៅលើដងផ្លូវដែលគណៈប្រតិភូឆ្លងកាត់ ក៏ដូចជាកន្លែងប្រារព្ធកិច្ចប្រជុំ គេឃើញមានកងកម្លាំងចម្រុះ បានសហការណ៍គ្នារៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងនោះផងដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងស្វាហាប់ម៉ឹងម៉ាត់ ប្រកបដោយវិន័យសណ្តាប់ធ្នាប់ ព្រមជាមួយសម្លៀកបំពាក់ គ្រឿងបំពាក់ សម្ភារៈបរិក្ខាឯកភាពគ្នា គួរជាទីចាប់អារម្មណ៍៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print