»» អ្វីទៅជា «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ឬ E-Commerce»?

ចែករំលែក៖

ភ្នំពេញ : បើយោងតាមការបកប្រែនិងកែសម្រួលរៀបចំផ្សព្វផ្សាយដោយ លោក អ៉ឹម វុត្ថា ម៉ាស្ទ័រវិទ្យាសាស្រ្តទូរគមនាគមន៍ និងហិរញ្ញវត្ថុនិងធនាគារ បានបញ្ជាក់អោយដឹងថា, «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក» សំដៅដល់ការទិញ និងការលក់ផលិតផល ឬសេវា តាមរយៈអ៉ីនធឺណិត និងការបម្លាស់ទីលុយនិងទិន្នន័យ ដើម្បីបំពេញភាពពេញលេញនូវការលក់ដូរ។

វាក៏អាចធ្វើឲ្យយើងស្គាល់ផងដែរជាភាសាអង់គ្លេសថា Electronic Commerce ឬ Internet Commerce។

បច្ចុប្បន្ននេះ មានសំណួរជាច្រើនអំពី «ពាណិជ្ជកម្មអេឡិកត្រូនិក» នេះ ដែលជាទូទៅ ជាមជ្ឈមណ្ឌលកណ្តាល ជុំវិញអ្វីដែលបណ្តាកាណាល់ដ៏ប្រសើរបំផុត ក្នុងការប្រតិបត្តិលើធុរកិច្ចតាមប្រព័ន្ធអនឡាញ ប៉ុន្តែមួយក្នុងចំណោមសំណួរទាំងនោះ គឺជាការហៅពាក្យថា E-Commerce នេះ។

ជាការពិត វាមិនគិតថាត្រូវ ឬមិនត្រូវនោះទេ ហើយគេអាចសរសេរ និងហៅជាភាសាអង់គ្លេស ដូចតទៅ៖

e-commerce
E-commerce
ecommerce
Ecommerce
eCommerce
e commerce

នៅក្នុងពាក្យថា «អ្វីជា e-commerce» គឺវាងាយស្រួលក្នុងការឆ្លើយ ជាងការអានឬការសរសេរវា។

ដូចដែលពាណិជ្ជកម្ម បន្តចូលរួម ចឹងហើយវាជាផ្លូវមួយដែលដឹកនាំវា។ ខាងក្រោមនេះ គឺជាប្រភេទនៃម៉ូឌែលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក៖

១) ធុរកិច្ចជន ទៅអតិថិជន ឬ Business to Consumer (B2C):

B2C e-commerce គឺជាម៉ូឌែលដ៏មានប្រជាប្រិយភាពជាងគេ។ «ធុរកិច្ចជនទៅអតិថិជន» នេះមានន័យថា ការលក់ស្ថិតនៅក្នុងកន្លែងរវាងធុរកិច្ចនិងអតិថិជន ដែលដូចជានឹងនៅពេលមួយដែលអ្នកអាចទិញវត្ថុតម្រូវនានា ពីអ្នកលក់រាយក្នុងប្រព័ន្ធអនឡាញ។

២) ធុរកិច្ចទៅធុរកិច្ច ឬ Business to Business (B2B):

B2B e-commerce សំដៅដល់ការលក់របស់ធុរកិច្ចជននូវផលិតផលនិងសេវារបស់ខ្លួន ទៅឲ្យធុរកិច្ចជនដទៃទៀត ដូចជាផលិតករ និងអ្នកលក់ដុំ ឬអ្នកលក់ដុំ និងអ្នកលក់រាយ។

B2B e-commerce មិនមែនជាការជួបទល់មុខនឹងអតិថិជនឡើយ និងជានិច្ចកាល វាទាក់ទងទៅនឹងផលិតផល ដូចជា វត្ថុធាតដើម សុហ្វវ៉ែរ ឬផលិតផល ដែលបូកបញ្ចូលគ្ន។

ផលិតករក៏លក់ផងដោយផ្ទាល់ទៅអ្នកលក់រាយផងដែរ តាមរយៈ B2B e-commerce។

៣) ដោយផ្ទាល់ទៅអតិថិជន ឬ Direct to Consumer (D2C):

Direct to consumer e-commerce គឺជាម៉ូឌែលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកបែបថ្មិ ដែលសាខាទាំងឡាយ លក់ដោយផ្ទាល់ ទៅអតិថិជនចុងក្រោយរបស់ខ្លួន ដោយគ្មានការឆ្លងកាត់តាមរយៈអ្នកលក់រាយ ឬតំណាងចែកចាយ ឬអ្នកលក់ដុំ។

ការជាវ គឺសម្រាប់កម្មវិធី D2C ដ៏មានប្រជាប្រិយភាព និងការលក់តាមមរយៈថ្នាល បណ្តាញសង្គម ដូចជា InstaGram, Pinterest, Facebook, SnapChat, etc. ដែលជាថ្នាលដ៏មានប្រជាប្រិយភាព សម្រាប់ការលក់ផ្ទាល់ទៅឲ្យអតិថិជនចុងក្រោយ។

៤) អតិថជនទៅអតិថិជន ឬ Consumer to Consumer (C2C):

C2C e-commerce សំដៅដល់ការលក់ផលិតផលឬសេវា ទៅរវាងអតិថិជននិងអតិថិជន។

ការលក់ C2C នឹងអាចប្រព្រឹត្តទៅនៅលើថ្នាល (platforms) ដូចជា eBay, Etsy, Fivver, etc.។ល។

៥) អតិថិជនទៅធុរកិច្ចជន ឬ Consumer to Business (C2B):

C2B គឺនៅពេលមួយដែល បុគ្គលម្នាក់ៗ លក់ផលិតផលឬសេវារបស់ខ្លួន ទៅអង្គការធុរកិច្ចជន។

C2B រួមបញ្ចូលទាំងអ្នកមានឥទ្ធិពលដែលផ្តល់ការថតចម្លង អ្នកថតរូប ទីប្រឹក្សា និងអ្នកសំណេរឯករាជ្យ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print