ខេត្តកណ្តាល : លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាលទាំង១១ស្រុក/ ក្រុង ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណអោយបានលឿននិងឆាប់រហ័សបំផុតជូនប្រជាជន។ នេះបើយោងតាមការបង្ហោះជាផ្លូវការ របស់ផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា, ក្នុងករណីដែលមានការយឺតយ៉ាវក្នុងការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ សូមទំនាក់ទំនងមកកាន់លេខ 097 778 0001។
មជ្ឈដ្ឋានទូរទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ សូមគាំទ្រនូវចំណាត់ការ ដ៏ល្អ និងមានភាពទទួលខុសត្រូវខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដែលគិតគូរដល់ប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ នឹងជាងាយនគរបាលជាតិ គិតតម្លៃអង្គភាព តម្កល់ផលប្រយោជន៍ជាតិធំ អនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ហើយក៏ជានាយនគរបាលជាតិដ៏គំរូ មួយរូបផងដែរ៕
ដោយ : សុខ ខេមរា