ចៅក្រមអង្គបុរេជំនុំជម្រះ និងសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិស្បថចូលកាន់តំណែង

ចែករំលែក៖

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ចៅក្រមអន្តរជាតិចំនួនពីររូប គឺលោក
ចៅក្រម BAIK Kang Jin (ជនជាតិកូរ៉េខាងត្បូង) ដែលជាចៅក្រមនៃអង្គបុរេជំនុំជម្រះ និងលោក Michael Bohlander (ជនជាតិអាល្លឺម៉ង់) ជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង បានស្បថចូលកាន់តំណែងនៅថ្ងៃ
ទី២៤ ខែកក្កដា ឆ្នាំ ២០១៥នេះដើម្បីចូលបំពេញការងារជាផ្លូវការនៅអង្គជំនុំជ​ម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោកបានថ្លែងថា បន្ទាប់ពីមានការចាត់តាំងពីឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងដោយមានការ អនុម័តយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានតែងតាំងចៅក្រម BAIK Kang Jin (ជនជាតិកូរ៉េ
ខាងត្បូង) ជាចៅក្រមអន្តរជាតិថ្មីនៅអង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ លោកជំនួសចៅក្រម រូវ៉ាន់ ដោននីង (ជនជាតិអូស្ត្រាលី) ដែលបានលាលែងតំណែងកាលពីដើមឆ្នាំនេះ។

ដោយឡែក លោកសាស្រ្តាចារ្យ Michael Bohlander (ជនជាតិអាល្លឺម៉ង់) ត្រូវបានតែងតាំងជាសហ
ចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងថ្មី ជំនួសចៅក្រម Olivier Beauvallet (ជនជាតិបារាំង) ដែលត្រូវបានតែង
តាំងជាចៅក្រមអន្តរជាតិនៃអង្គបុរេជំនុំជម្រះកាលពីពេលកន្លងមក ក្នុងឆ្នាំនេះ។ បច្ចុប្បន្ន សាស្រ្តាចារ្យ Bohlander ជាប្រធានផ្នែកនីតិព្រហ្មទណ្ឌអន្តរជាតិ និងប្រៀបធៀប នៅសាលាច្បាប់ Durham ដែលគាត់បានបំពេញ
ការងារជាសាស្រ្តាចារ្យ តាំងពីឆ្នាំ ២០០៤ មក។

20150724-155406.jpg

20150724-155410.jpg

...

20150724-155413.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print