ប្រធានាធិបតីអូបាម៉ាបានសម្តែងការខកចិត្តពេលដែលមិនអាច បញ្ចុះបញ្ចូលសភាដើម្បីអនុម័តការរឹតបន្តឹងការប្រើប្រាស់កាំភ្លើង ខណៈ ពេលដែលការបាញ់ប្រហារជាច្រើន បានកើតឡើង នៅទូទាំង សហរដ្ឋអាមេរិក។
ច្បាប់រឹតបន្តឹងការគ្រប់គ្រងអាវុធដែលបានស្នើឡើងដោយលោក ប្រធានាធិបតីអូបាម៉ាជាយូរមកហើយមិនមានចម្លើយ។ នៅក្នុងបទសម្ភាសន៍ជាមួយ BBC នៅសេតវិមាន លោកអូបាមាបានឱ្យដឹងថាវាជាការបរាជ័យដ៏ធំបំផុតនៅក្នុងអាណត្តិ ទីពីរនៃការកាន់តំណែងប្រធានាធិបតីអាមេរិក។ តំណែងប្រធានាធិបតី នៅសល់រយៈពេល 18 ខែ លោកបានខិតខំ ព្យាយាមជម្រុញសភាអនុម័តច្បាប់នេះនៅនាទីចុងក្រោយ។ ទោះយ៉ាងណាលោកប្រធានាធិបតីស្បែកខ្មៅបានសម្តែងភាពអាម៉ាស់និងការខ្វះទំនុកចិត្តនៅពេលដែលលើកឡើងពីបញ្ហាប្រើប្រាស់សព្វាវុធនៅអាមេរិក។
ប្រហែល 50% នៃបណ្តារដ្ឋអាមេរិកបានអនុម័តច្បាប់អនុញ្ញាតឱ្យមនុស្សប្រើប្រាស់កាំភ្លើងហើយថែមទាំងយកទៅទីសាធារណៈទៀតផង។ ទាំងនោះហើយបានធ្វើឲ្យមានការបាញ់ប្រហារជាច្រើនកើតឡើងនៅទូទាំងអាមេរិក។
កាលពីឆ្នាំ2013 សេចក្តីព្រាងច្បាប់ ខាងលើ ត្រូវបនលោកអូបាម៉ា ស្នើឡើងរួមមានការរឹត បន្តឹងលើការលក់កាំភ្លើងនិង ការប្រើប្រាសកាំភ្លើង។ ទោះជាយ៉ាងណាសភាអាមេរិកមិនយល់ស្របដោយសារតែមានសម្ពាធពីសមាគមកាំភ្លើងជាតិ (NRA) ៕