ប្រធានមន្ទីរសាធារណះការខេត្ត ព្រៃវែងរងការចោទ ថា ប្រើអំណាច តុលាការរំលោភយកដីស្របច្បាប់របស់រាស្ត្រ

ចែករំលែក៖

ភ្នំពេញ៖លោក នួន ចំរុង ប្រធានមន្ទីរសាធារណះការខេត្ត ព្រៃវែង ដែលទើបនិងឡើងកាន់ដំណែង ប្រមាណជា២ឆ្នាំកន្លងមកនេះ បានរងនូវការចោទប្រកាន់ពីសំណាក់ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតនៅ ភូមិ២ សង្កាត់កំពងលាវ ក្រុងព្រៃវែង ខេត្តព្រែង ថា បាន ប្រើអំណាចតុលាការ រំលោភយកដីស្រះរបស់គាត់ដែល កាន់កាប់និងគ្រប់គ្រង ជាង១០ឆ្នាំមកហើយ ដោយគ្មានការអៀនខ្មាស់ ។ចំណែកឯលោក ប្រធានមន្ទីរសូម្បីតែឯកសារមួយច្បាប់ក៏គ្មាន។
កាបែកធ្លាយពីទង្វើប៉ុនប៉ងរំលោភយកដី របស់ ប្រជាពលរដ្ឋជាច្រើនគ្រួសារខាងលើ បានធ្វើឡើងក្រោយពី លោក នួន ចំរុង មានតួនាទី ប្រធានមន្ទីរសាធារណះការខេត្ត ព្រៃវែង បានដាក់ពាក្យបណ្តឹង ទៅតុលាការខេត្តព្រៃវែង កាលពីពីថ្ងៃទី២៥មិថុនា ឆ្នាំ២០១៥ សុំដីការកាពារ ហាមឃាត់ការលក់ដូ ដោយចោទប្រកាន់ប្រជាពលរដ្ឋចំនួន៨គ្រួសារថា រស់នៅនិងកាន់កាប់ស្រះ របស់មន្ទីរសាធារណះការខេត្ត។ក្រោយមកនៅថ្ងៃទី ២៣ កក្តដា ឆ្នាំ២០១៥ តុលាការបានចេញ ដីការបង្គាប់អោយប្រជាពលរដ្ឋចូលខ្លួនទៅតុលាការខេត្តដើម្បីសាកសួរ ។
លោក ឳរ សុរិយា ភេទប្រុស អាយុ៥៨ឆ្នាំ សញ្ជាតិខ្មែរ អតីតះ ជា ប្រធានកងអនុសេនាធំការពារទីរួមខេត្តព្រៃវែងនៅឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៥គឺខ្ញុំបានពង្រាយកងទ័ពការពារទីរួម ខេត្តព្រៃវែង បន្ទាប់មកជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត ព្រៃវែង និងបច្ចុប្បន្ន នាយការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ឡាវ ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអោយដឹងនៅក្នុងរបាយការរបស់លោក ដាក់ជូន លោក សុខ កល្យាណ ចៅក្រមសាលាដំបូងខេត្តព្រៃវែង ខណះដែលលោកមិនបានចូលទៅតាមកាកោះអញ្ជើញ របស់សាលាដំបូងខេត្តដោយជាប់រវល់បេសកកម្មចូលរួមធ្វើសិក្ខាសាលា ការងារព្រំដែន នៅទីបញ្ជាការដ្ឋានអង្គរក្ស(ទួលក្រសាំង) នៅថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០១៥ អោយដឹងថា នៅឆ្នាំ១៩៩៤ខ្ញុំបាទឳរ សុរិយា ជានាយសេនាធិការ និង លោកឯម ស៊ាប ជាមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រៃវែង បានស្នើសុំទីតាំងអតីតភូមិគ្រឹះលោកតាហាស់ ថ្លើម ពីលោកទេព នន្ទរី និង ឯកឧត្តមយុទ្ធ ភូថង សហប្រធានអភិបាលខេត្តព្រៃវែង អណាត្តិទី១ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាង ជំរុំបន្ទាយវរ:អន្តរាគមន៍របស់កងរាជអាវុធហត្ថខេត្ត ហើយក៏បានឯកភាពនិងយល់ព្រម ដោយបានចុះហត្ថ លេខារបស់លោកស្បោង សារ៉ាតអភិបាលរងខេត្តព្រៃវែងលើលិខិតលេខ ០២៧/៩៩ ល.ស ចុះថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ១៩៩៩។
លិខិតនោះបន្តថា ផ្ទៃដីដែលវរ:អន្តរាគមន៍បោះទីតាំងនៅ បច្ចុប្បន្នជារោងចក្រអគ្គីសនី ខេត្តព្រៃវែង(ជាអតីតរោងឡាន និង ការិយាល័យរបស់សហគ្រាសដឹកជញ្ជួន) កាលនោះកងរាជអាវុធហត្ថបានពង្រាយកំលាំងទៅតាមបណ្តាល ស្រុកអស់មួយចំនួន អង្គភាពបានសំរេចចិត្តធ្វើគោលនយោបាយអោយលោកហាយ ប៊ុណ្ណា ជាមេបញ្ជាការរង កងរាជអាវុធហត្ថមកស្នាក់នៅលើទីតាំងនេះ ចំពោះស្រះចិញ្ជឹមត្រីដែលស្ថិតនៅជាប់ទីតាំងនិងចំណីផ្លូវជាតិ លេខ១១ ខ្ញុំបាទបានថែរក្សាការពារ និង អភិវឌ្ឍន៍ចាក់ដីធ្វើផ្លូវពទ្ធ័ជុំវិញ បោះបង្គោល និង ដាំដើមឈើចាប់តាំង ពីឆ្នាំ១៩៩៥រហូតដល់សព្វថ្ងៃនេះក៏បានចិញ្ជឹមត្រីនៅក្នុងស្រះ ហើយក៏មានលិខិតបញ្ជាក់កម្មសិទ្ធដីពីអាជ្ញាធរ ដែនដី ភូមិ សង្កាត់កំពង់លាវ លើលិខិត៤៩១/៨៣ ចុះ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៣ ចុះហត្ថលេខាដោយលោកផន សឿន មេភូមិ២ និង លោកសៅ សាប៉ោ មេឃុំកំពង់លាវ។
ចំពោះអ្នកដែលបានដឹងលឺទទួលស្គាល់ជាស្រះចិញ្ជឹមត្រីរបស់ខ្ញុំបាទ ឳរ សុរិយា គឺមានមន្រ្តីរាជការ និង ប្រជាពលរដ្ឋននៅសង្កាត់បារាយណ៍ និង សង្កាត់កំពង់លាវដែលធ្លាប់មកទិញត្រីរបស់ខ្ញុំទៅធ្វើប្រហុក ផ្អក ទទួលទានជារៀងរាល់ឆ្នាំពុំដែលមានផលទំនាស់អ្វីឡើយពីសំណាក់អ្នកដ៏ទៃ ខ្ញុំសូមបញ្ជាក់ថានៅឆ្នាំ២០០៤ក្នុង អណត្តិទី២ នៃរាជរដ្ឋាភិបាល ឯកឧត្តមជួង ស៊ីវុធ និង ឯកឧត្តមឆាយ សារ៉េត សហអភិបាលខេត្តព្រៃវែង បានលើកគំរោងអភិវឌ្ឍន៍ធ្វើរោងចក្រអគ្គិសនីខេត្តព្រៃវែងនៅទីតាំងដែលលោកហាយ ប៊ុណ្ណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់រស់នៅ ឯកឧត្តមឆាយ សារ៉េត បានធ្វើគោលនយោបាយជាសំណងថវិការមួយ ចំនួន និង អោយអង្គភាពអគ្គិសនីជួយសំណងថវិការមួយចំនួនទៀត ហើយកំណត់ព្រំដីសាងសង់រោងចក្រអគ្គិ សនីជាមួយនិងស្រះចិញ្ជឹមត្រីរបស់ខ្ញុំ និង ប្រគល់ដីមួយកន្លែងជាប់ព្រំខាងត្បូងរបងអគ្គិសនីអោយទៅលោក ហាយ ប៊ុណ្ណា ធ្វើជាលំនៅដ្ឋានដោយអង្គភាពអគ្គិសនីជួយចាក់ដីអោយដើម្បីធ្វើផ្ទះរស់នៅទីនោះ។
ចំពោះករណីបណ្តឹងសុំដីកាសម្រេចរក្សាការពាររបស់លោកនួន ចំរុង ប្រធានមន្ទីសាធារណការ និង ដឹក ជញ្ជួនខេត្តព្រៃវែង លោកសុំធ្វើការបដិសេធទាំងស្រុងដោយគ្មានហេតុផលសមស្របដែលលោកបានលើកឡើងថា មន្ទីសាធារណការ និង ដឹកជញ្ជួនខេត្តបានកាន់កាប់តាំងពីឆ្នាំ១៩៨០ តាមការពិតខ្ញុំបាទឳរ សុរិយា អតីត ប្រធានកងអនុសេនាធំការពារទីរួមខេត្តព្រៃវែងនៅឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៥គឺខ្ញុំបានពង្រាយកងទ័ពការពារទីរួម ខេត្តព្រៃវែង មានដូចតទៅ: ១កងអនុសេនាតូចឈរជើងនៅលើភូមិគ្រឹះលោកតាហាស់ ថ្លើម ១កងអនុសេនាតូចឈរជើងនៅឡរទឹក ត្រី ១កងអនុសេនាតូចឈរជើងនៅវត្តរោងដំរី និង ១កងអនុសេនាតូចគាំទ្រឈរជើងវត្តសុវណ្ណរង្សី ទីបញ្ជាការ កងអនុសេនាធំស្ថិតនៅចុងភូមិដូនរឿន ការលើកឡើងរបស់ខ្ញុំនេះគឺចង់បញ្ជាក់ពីភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ របស់កងទព័ខេត្តព្រៃវែង ដែលលោកនួន ចំរុង បានលើកឡើងនៅឆ្នាំ១៩៨០ តើកងទ័ពកើតមុនបោះទីតាំងនៅ ទីនោះ រឺ គមនាគមន៍ជាស្ថាបន័បង្កើតក្រោយកងទព័។
លោក ឳរ សុរិយា ក៏ដូចជា ប្រជាពលរដ្ឋដទៃទៀត សូមអោយលោកនួន ចំរុង ប្រធានមន្ទីសាធារណការ និង ដឹកជញ្ជួន គោរពសិទ្ធរស់នៅ នាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ាន ប្រជាពលរដ្ឋដែលគ្រួសារកងទ័ពបានរស់នៅលើទឹកដីនេះអស់រយះពេលពី១៥ ឆ្នាំ ទៅ ២០ឆ្នាំកន្លងមកហើយ មានអ្នកខ្លះបានស្លាប់នៅលើទឹកដីនេះ អ្នកខ្លះក៏បានរៀបការកូនចៅនៅលើទឹកដី នេះក្នុងមួយគ្រួសារពី២នាក់ទៅ៣នាក់រួចមកហើយ មិនដែលមានបញ្ហាអ្វីទេ ទើបតែ លោកនួន ចំរុង ប្រធានមន្ទីរទើបនិងឡើងកាន់អំណាច បែជាចោទពួកគាត់ថាកាន់កាប់និងរស់នៅលើដីរបស់រដ្ឋទៅវិញ ។
ប្រជាពលរដ្ឋបន្តថាលោក នួន ចំរុង ប្រធានមន្ទីរសាធារណះការខេត្ត ព្រៃវែង ដែលទើបនិងឡើងកាន់ដំណែង ប្រមាណជា២ និង៣ ឆ្នាំប៉ុណ្ណោះ មិនមានឯសារអ្វីសោះ បែជា ទៅ ប្តឹងពួកគាត់ ទៅតុលាការ ទៅវិញ ។ប៉ុន្តែដែលពួកគាត់នឹកហួសចិត្តនោះគឺ គឺកាលពីថ្ងៃទី២៣កក្តដា ខណះពេលដែលតុលាការកោះហៅអោយទៅជួប លោក នួន ចំរុង ប្រធានមន្ទីរសាធារណះការខេត្ត ព្រៃវែង គ្មានឯកសារអ្វីសោះ ពាក់ពន្ធ័និងដីស្រះដែលថាជាកម្មសិទ្ធរបស់មន្ទីរសាធារណះការ ខេត្ត ដោយយកលះថាភ្លេចនៅផ្ទះ ទៅវិញ ហើយតុលាការក៏បានអោយលោក នួន ចំរុង រកឯកសារដើម្បីតទល់ជាមួយប្រជាពលរដ្ឋ។ប្រជាពលរដ្ឋដែលអតីតះ និងចប្ចុប្បន្នជាពលទាហាន សូមណូមពរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ជួយពួកគាត់ផង ។
ពាក់ពន្ធ័និងបញ្ហានេះ កាសែត នគរវត្ត មិនអាចសុំការបំភ្លឺ ពីលោក នួន ចំរុង ប្រធានមន្ទីរសាធារណះការខេត្ត ព្រៃវែង បានទេ កាលពីថ្ងៃទី២៤នេះពាក់ពន្ធនិងបញ្ហាខាងលើនេះ៕

20150724-161440.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print