ភ្នំពេញ៖ នៅពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិ នាយទាហាននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង អាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការ ចូលរួមពីសំណាក់ នាយ នាយរងសេនាធិការដ្ឋាន ស្នងការរង លោក នាយការិយាល័យ នាយអាវុធហត្ថជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕
ដោយ៖ សហការី
...