ភ្នំពេញ៖ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ លោក រស់ សុភ័ក្ត អភិបាលរងនៃគណ:អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវជាតិលេខ១ ពីចំណុចភ្លើងស្តុបស្ថានីយ៍តូតាល់ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ និងចំណុចបេនឡានក្រុមហ៊ុនផានភីមិច ស្ថិតក្នុងសង្កាត់និរោធ ដោយពួកគាត់បានដាក់លក់ទំនិញយ៉ាងអណាធិបតេយ្យនៅលើផ្លូវជាតិលេខ១នេះ ដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈចរាចរណ៍ និងប៉ះពាល់ដល់ការស្ថាបនាផ្លូវជាតិលេខ១ ដោយក្រុមការងារបានឲ្យរុះរើចេញជាបន្ទាន់ ។
បន្ទាប់មកក្រុមការងារយើងក៏បានធ្វើការណែនាំកុុំឲ្យមានបន្តដាក់លក់លើផ្លូវ និងលើចិញ្ចើមផ្លូវបន្តទៅទៀត៕
ដោយ៖ ស សម
...