ឧកញ៉ាឡោក ហួរ នៅតែមានចេតនាចងចិត្តទន្ទ្រានដីសម្បត្តិរដ្ឋល្មើសច្បាប់ដោយគ្មានញញើតអាជ្ញាធរសម្បីតែបន្តិច?

ចែករំលែក៖

ខេត្តកណ្តាល៖ បើទោះជាចៅហ្វាយខេត្តចេញបទបញ្ជាយ៉ាងតឹងរឹងអោយអាជ្ញាធរនិងជំនាញពាក់ព័ន្ធចាត់វិធានការបញ្ឈប់សកម្មភាពគ្រឿងចក្រលោកឧកញ៉ាឡោក ហួរ ហាក់បីដូចជាមិនមានប្រសិទ្ធិភាពឡើយ​។

ជាក់ស្តែងនៅរសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០១៦និងអាជ្ញាធរស្រុកកៀនស្វាយបានដឹកនាំដោយលោកអ៊ូ.ឈាងជាគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ បានដឹកនាំកម្លាំងចម្រុះរបស់ស្រុកចុះបង្រ្កាបគ្រឿងចក្ររបស់លោកឧញ៉ាឡោក.ហួរចំនួន២គ្រឿងនៅត្រង់ចំណុចភូមិព្រែកតាកែវ.ឃំុសំរោងធំ​ ស្រុកកៀនស្វាយ។

កន្លងមកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះគេសង្កេតឃើញគ្រឿងចក្រជាច្រើនគ្រឿងរបស់មេឈ្មួញឡោក ហួរ កំពុងធ្វើសកម្មភាពនៅចំណុចចុងរោងបុណ្យ និងកោះខ្អាត់ ស្ថិតក្នុងភូមិលេខ៥ (ទុយោ) ឃុំប្រាសាទ ស្រុកស្អាង ស្រុកកៀនស្វាយ។ នៅថ្ងៃនោះដែរលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលក៏បានបញ្ជាទអភិបាលស្រុកកៀនស្វាយអោយចាត់វិធានការបញ្ឈប់សកម្មភាពគ្រឿងចក្រនោះបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះមេឈ្មួញឡោក ហួរ បានដាក់គ្រឿងទន្ទ្រានដីរដ្ឋយ៉ាងគឃ្លើនមិនខ្លាចច្បាប់នោះឡើយដោយយកអំណាចគ្របដណ្តបមកលើអាជ្ញាធរ។

ប្រភពច្បាស់ការណ៍បានអោយដឹងថាមេឈ្មួញឡោក ហួរ បានឃុបឃឹតទិញដីអតីតដែនឡូត៍នេសាទនៅក្នុងស្រុកកៀនស្វាយរាប់ពាន់ហិកតានិងបន្តមកទិញដីអតីតឡូត៍នេសាទនៅក្នុងស្រុកស្អាងថែមទៀតដោយបានបំផុសអោយប្រជាពលរដ្ឋផ្តិតមេដៃជាថ្នូរនិងប្រាក់បន្តិចបន្ទួចដើម្បីបានឯកសារទិញ លក់ជាសំអាងជាក់ស្តែងផ្ទៃដីបឹងនៅក្នុងភូមិលេខ៣ ឃុំប្រសាទ ស្រុកស្អាងប្រមាណជា៣០០ហិកតាមេឈ្មួញឡោក ហួរ បានទំលាក់ប្រាក់ប្រមាណ៨០០០០ដុល្លាអោយទៅឈ្មោះស៊ុយ ឈ្មោះតាំង មេ៉ង និងឈ្មោះណាត ធ្វើការកក់អោយប្រជាពលរដ្ឋបើទោះជាមេឃុំប្រាសាទមិនព្រមចុះហត្ថលេខាយ៉ាងណាក៏ដោយក៏មេឈ្មួញឡោក ហួរ ព្យាយាមទិញនិងឃុបឃឹតជាមួយជំនាញពាក់ពន្ធ័ដាក់គ្រឿងចក្រទន្ទ្រានយកពី១ឆ្នាំទៅ១ឆ្នាំស្ទើរគ្មានសល់ផ្ទៃដៃបឹងអតីឡូត៍នេសាទជាទីជំរកត្រីពងកូន។​

កន្លងមកអភិបាលខេត្តកណ្តាលលោកមៅ៉ ភិរុណ បានអះអាងថាផ្ទៃដីបឹងក្នុងអតីតឡូត៍សាទជាសម្បត្តិរដ្ឋអ្នកណាក៏គ្មានសិទ្ធិលក់ដែរហើយបើមានអ្នកទិញនិងអ្នកលក់គឺខុសច្បាប់ដូចគ្នាតែរហូតមកដល់ពេលនេះគេសង្កេតឃើញថាមេឈ្មួញឡោក ហួរ នៅតែបន្តទន្ទ្រានកាន់កាប់ដាក់គ្រឿងចក្រហ៊ំពទ្ធ័ល្មើសច្បាប់និងបន្តទិញមិនញញើតច្បាប់ហើយក្នុងអំឡុងខែមីនា ឆ្នាំ២០១៦ប្រជាពលក៏បានធ្វើការសំណូមពរដល់លោកចៅហ្វាយខេត្តជួយមានវិធានការដកដីពីមេឈ្មួញឡោក ហួរ មកជាសម្បត្តិរដ្ឋវិញនៅគ្រាដែលលោកម៉ៅ ភិរុណចុះធ្វើវេទិការសាធារណៈនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយនិងឃុំប្រសាទ ស្រុកស្អាងតែហាក់ដូចជាមិនមានប្រសិទ្ធិភាពក៏ព្រោះតែមេឈ្មួញឡោក ហួរ មានអំណាចជាងអាជ្ញាធរ។

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះអ្នកយកព័ត៌មានមិនអាចសូមការបំភ្លឺពីលោកឧកញា៉ឡោក ហួរ បានទេជុំវិញការចោទប្រកាន់ខាងលើនេះ៕

image

image

image

​ ដោយ៖ សុខខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print