មុខងារសុវត្ថិភាពមួយចំនួនត្រូវបានបន្ថែមទៅក្នុងកម្មវិធី Chrome សម្រាប់ iOS

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថ្ងៃ​អាទិត្យ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២២​ម្សិលមិញនេះ​ថា៖​ កាលពីចុងសប្តាហ៍កន្លងទៅក្រុមហ៊ុន Google បានបន្ថែមមុខងារសុវត្ថិភាពមួយចំនួនមានដូចជា Enhanced Safe Browsing និង Chrome Actions ទៅក្នុងកម្មវិធី Chrome សម្រាប់ប្រើប្រាស់ជាមួយនឹងឧបករណ៍ដែលមានប្រព័ន្ធប្រតិបត្តិការ iOS។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានបញ្ជាក់បន្ថែមថា​ Enhanced Safe Browsing គឺជាមុខងារដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកប្រើប្រាស់ពីការបោកបញ្ឆោតតាមរយៈ phishing និងការពារពីការជ្រៀតចូលរបស់មេរោគ (malware) និងការគំរាមកំហែងតាមគេហទំព័រផ្សេងៗទៀត។ សម្រាប់មុខងារ Chrome Actions វិញនោះវានឹងអនុញ្ញាតឱ្យអ្នកប្រើ iPhone និង iPad វាយបញ្ចូលសកម្មភាព ដែលពួកគេចង់ប្រើ នៅកន្លែងវាយអាសយដ្ឋានរបស់គេហទំព័រដោយផ្ទាល់ ដើម្បីមានភាពងាយស្រួលក្នុងការប្រើមុខងារមួយចំនួនមានដូចជា សម្អាតទិន្នន័យរុករក បើកទំព័រ incognito ឬកំណត់ Chrome ជាកម្មវិធីសម្រាប់ប្រើជាមួយនឹងគេហទំព័រដោយស្វ័យប្រវត្តិរបស់ឧបករណ៍។

ដើម្បីសុវត្ថិភាពនិងភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី Chrome អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីបន្ថែមមុខងារថ្មីៗទាំងនេះ។ ម្យ៉ាងវិញទៀតនាយកដ្ឋានសូមណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យបានញឹកញាប់ដើម្បីធ្វើការកែសម្រួលភាពចន្លោះប្រហោងដែលមានជាមួយនឹងកម្មវិធីដែលលោកអ្នកកំពុងតែប្រើប្រាស់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print