សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងអធិការដ្ឋានក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច(ស្លាកលេខរថយន្ត) ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឱ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ថា ជនសង្ស័យរូបនេះបានឃាត់ខ្លួនកាលពីម៉ោងប្រហែល០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជៀប សាវឿន អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print