ជម្លោះរឿងដីផ្លូវចូលផ្ទះឈានដល់ប្រើហិង្សាម្នាក់ចូលគុកម្នាក់ដេកពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាដោយបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់បន្ទាប់ពីមានជម្លោះរឿងដីផ្លូវចូលផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២២នៅចំណុចភូមិបឹងកែក ឃុំធ្មា ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះចិន ខេន អាយុ៦២ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងកែក ឃុំធ្មា ស្រុករំដួល។
ចំណែកជនរងគ្រោះមានឈ្មោះយិន សាមាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះនិងជនសង្ស័យមានទំនាស់ពាក្យសម្តីពីរឿងដីផ្លូវចូលផ្ទះរបស់ខ្លួនរហូតដល់តឹងសរសៃកដាក់គ្នា ហើយក៏ឈានដល់ប្រើហិង្សា
ខណៈជនសង្ស័យបានរត់ទៅទាញយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះត្រូវចំមុខផ្នែកខាងស្តាំ១កំបិតបណ្ដាលឱ្យរងរបួសហូរឈាមជោកខ្លួន បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារជួយឃាត់និងរាយការណ៍ទៅសមត្ថកិច្ចមកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនិងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

បច្ចុប្បន្នជនសង្ស័យនិងវត្តុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលឃុំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print