ខេត្តស្វាយរៀង៖ មានអគ្គីភ័យឆេះរោងចក្រ វ៉ានជៀហាវ កាត់ដេរសំលៀកបំពាក់ដែល
មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូក្រុងស្វាយរៀងបង្កការភ្ញាក់ផ្អើល
ដល់កម្លាំងបុ៉ស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ កម្លាំងសន្តិសុខតំបន់សេដ្ឋកិច្ចពិសេស ឈីលូ អន្តរាគមន៍នាំគ្នាជួយបាញ់ពន្លត់អគ្គីភ័យរហូតគ្រប់គ្រងស្ថានការណ៏បានទើបរលត់ទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីទាបភ្លឺឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតឿ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចុះដល់កន្លែងកើតហេតុធ្វើការពន្លត់ទាន់ពេលវេលាប្រើប្រាស់ទឹកអស់ចំនួន២ឡានទឹកទើបរលត់ទាំងស្រុង។
ប្រភពបន្តថា ចំពោះសំភារៈដែលខូចខាតរួមមានឆេះគ្រឿងបន្លាស់ម៉ាស៊ីនដេរ
ឆេះរថយន្តមួយចំហៀង
ឆេះកំទេចក្រណាត់មួយចំនួនខណះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តរកមូលហេតុដែលបង្កជាអគ្គីភ័យកើតឡើងបែបនេះ។
សូមបញ្ជាក់ថា ក្នុងករណីអគ្គីភ័យឆេះរោងចក្រវ៉ានជៀហាវនេះក៏ឃើញមានវត្តមាន លោកសរសុដានីអភិបាលរងក្រុងស្វាយរៀងចុះមកអន្តរាគមន៏បញ្ជារផ្ទាល់ដោយមាន
កម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងបុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ កម្លាំងសន្តិសុខតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្នុងការជួយបាញ់ពន្លត់ទាន់ពេលវេលាហើយអាចគ្រប់គ្រងបានទាំងស្រុងមិនបណ្តាលខូចខាតធ្ងន់ធ្ងរ និងមិនបណ្តាលអោយមានរងរបួសដល់មនុស្សនោះឡើយ៕
ដោយ៖ សុថាន