ទំនាស់ពាក្យសម្តីរឿងជំពាក់លុយពេលលេងបាល់ទះមិនសងក៏បើកឆាកប្រយុទ្ធគ្នាម្នាក់ស្លាប់និងម្នាក់ទៀតជាជនបង្កត្រូវបានឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្សម្នាក់បានស្លាប់ក្នុងករណីទំនាស់ពាក្យសម្តីហើយបានបើកឆាកប្រយុទ្ធគ្នាខណៈជនដៃដល់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្នុងចំណោមបក្សពួកផ្សេងទៀតក្នុងករណីហឹង្សារហូតបណ្តាលអោយមានមនុស្សស្លាប់ក្រោយទំនាស់ពាក្យសម្តីរឿងជំពាក់លុយពេលលេងបាល់ទះ។

សមត្ថកិច្ចបានអោយដឹងថា ករណីឃា​ត​កម្មគួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២០និង១៥​នាទី ថ្ងៃទី២៦​ ខែ​ មិថុនា​ ឆ្នាំ​២០២២​ នៅចំណុចភូមិតា​ថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់​ដំ​ដំបង​ ដែលបង្កឡេីង​ដោយជនសង្ស័យចំនួន០៣នាក់បាន​យកកៅអីជ័រវាយទៅលើជនរងគ្រោះឈ្មោះ ណែម ប៊ុនរិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រទ្ប បណ្តាលអោយរងរបួសចំក្បាលនិងក ហេីយបានស្លាប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំធិបតី ។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ខណៈដែលក្រុមជនដៃដល់កំពុងផឹកស៊ី ជនរងគ្រោះខាងលើក៏បានដើរចូលទៅទាលុយជំពាក់ថ្លៃលេងបាល់ទះ បន្ទាប់មកក៏បានទាស់ពាក្យសម្តីគ្នារហូតឈានដល់ប្រើអំពើហឹង្សាដោយភាគីខាងជនដៃដល់បានយកកៅអីវាយមកលើជនរងគ្រោះបណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុភ្លាម ដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការ​ លោកបានដឹកនាំធ្វេីការ​ស្រាវ​ជ្រាវភ្លាមៗ​រហូតឈានដល់ឃាត់ខ្លួនជនសង្ស័​យបាន​ម្នាក់ឈ្មោះ វែង វី ភេទប្រុស អា​យុ​២៤ឆ្នាំ រស់នៅភូមិកន្ទួត ឃុំធិបតីស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំ​បង​ ដើម្បីរៀបចំក​សា​ង​សំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ចំំណែកប័ក្សពួកផ្សេងទៀតដែលរត់គេចខ្លួនសមត្ថកិច្ចនគរបាលកំ​ពុងស្រាវជ្រាវស្វែងរកផងដែរ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print