ភ្នំពេញ៖ តារាសម្តែងសិចស៊ីនិយមប្រលែងដើមទ្រូងអួតអស់ភ្នែកគេឯងកញ្ញា ដេនី ខ្វាន់ បានរៀបចំពិធីខួបកំណើតឲ្យប្អូននាងគឺលោក គីម សាន។ បើទោះបីជាលោក គីម សាន មិនទាន់ល្បីឈ្មោះ ប៉ុន្តែកម្មវិធីខួបកំណើតឈានចូលវ័យ២១ឆ្នាំកាលពីរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ មានវត្តមានចូលរួមពីសំណាក់សិល្បករជាច្រើនផងដែរ។
ស្ថិតក្នុងសំលៀកបំពាកបុរាណបែបបច្ចឹមប្រទេសរបស់បងប្អូន ដេនី ខ្វាន់ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួម។ ប្អូនប្រុសរបស់ ដេនី ខ្វាន់ ជាតារាមួយដួងទើបរះក្នុងសិល្បៈដោយលោកបានបោះជំហ៊ានលើផ្នែកសម្តែងដូចបងស្រីរបស់លោកដែរ។ តារាប្រុសថ្មោងថ្មីរូបនេះបានចាប់ឱកាសថតរឿង ថតស្ពត ព្រមទាំងការដើរបង្ហាញម៉ូដជាច្រើនលើកមកហើយរហូតក្នុងសង្គមសិល្បៈមានអ្នកស្គាល់លោកច្រើនគួរសម។
លោក គីម សាន ដែលជាតួអង្គសំខាន់ក្នុងកម្មវិធីនិងបានកម្មុងឈុតសំលៀកបំពាក់មកពីប្រទេសបារាំងអស់ជាង២ពាន់ដុល្លារមកគ្រងចំថ្ងៃពិសេសនេះថ្លែងថា កម្មវិធីរបស់លោកត្រូវបងស្រីទាំងអស់របស់លោកក្នុងនោះមានបងស្រី ដេនី ខ្វាន់ ម្នាក់ដែរបានចំណាយប្រាក់ជាង៥ពាន់ដុលា្លររៀបចំកម្មវិធីឲ្យលោកមានភាពភ្ញាក់ផ្អើលតែម្តងនៃថ្ងៃកំណើតនេះ។ ការចូលរួមរបស់ភ្ញៀវកិត្តិយសចូលរួមជិត ៣០០នាក់ ដើម្បីបានសប្បាយរីករាយនិងលើករាសីក្រោយពេលបោះពួយក្នុងសិល្បៈមានការរីកចម្រើន។ លោកបន្តថា លោកធ្លាប់ថតខារ៉ាអូខេនៅ សាន់ដេរ ថោន និងធ្លាប់ថតរឿង «ចំណារព្រហ្មលិខិត» របស់ប៉ុស្តិ៍លេខ៩ និងត្រៀមថតឲ្យស្ថានីយ៍ទូរទស្សន៍មួយចំនួនទៀត។ ក្រៅពីនេះមានត្រៀមចេញថតស្ពតអប់រំនិងថតកុនបញ្ចាំងក្នុងរោងកុន។ លោកជាកូនពៅគេក្នុងចំណោមបងប្អូន៥នាក់ ស្រី៤នាក់ ហើយ ដេនី ខ្វាន់ ជាកូនទី៤។
កញ្ញា ដេនី ខ្វាន់ បានបញ្ជាក់ថា ក្នុងឈុតសំលៀកបំពាក់សិចស៊ីធ្វើឲ្យប្រុសៗភ្លឹកមើលមិនស្ទើរដែរនោះគឺជាការរៀបចំបែបសិល្បៈឲ្យប្លែកពីកម្មវិធីដទៃ។ នាងបាននិយាយថា ការធ្វើខួបកំណើតនេះចង់ឲ្យប្អូនប្រុសប្បាយរីករាយនិងចង់បង្ហាញនូវភាពភ្ញាក់ផ្អើលខ្លះពីសំណាក់បងទាំង៤។ នាងថា បើនិយាយពីរឿងខាតចំណេញមិនគិតទេសំខាន់បានរីករាយសប្បាយជួបជុំមិត្តភក្តិព្រមទាំងប្រាថ្នាឲ្យប្អូនប្រុសកាន់តែជោគជ័យលើការងារទាំងជំនួញផ្ទាល់ខ្លួនិងសិល្បៈ។ ជាមួយគ្នានេះដែរចំពោះរូបនាងក៏មានកិច្ចការជាច្រើនទៀតនៅលើវិថីសិល្បៈដែលកំពុងតែមមាញឹកក្នុងនោះមានថតរឿងនិងមានថតជាឈុតសំលៀកបំពាក់ផ្សេងៗទាំងបុរាណសម័យផងដែរ។ នាងក៍អរគុណដល់ភ្ញៀវទាំងអស់បានចូលរួមផ្តល់កិត្តិយសជូនក្រុមគ្រួសាររបស់នាងក៏ដូចជាប្អូនប្រុសូមមានសំណាងល្អទាំងអស់គ្នាផងដែរ។
គួរបញ្ជាក់ដែរថា តារាដែលមានវត្តមានក្នុងឱកាសនោះមានអ្នកនាង ចន ចន្ទលក្ខិណា, លោក សាយ សៀរ៉ា, អ្នកនាងខ្ញុង, លោក អ៊ឹម ជីវ៉ា, លោកឃ្វីន, លោក ម៉ាដូណា, កញ្ញា ឯក សុវណ្ណារ័ត្ន, លោក នៅ ស៊ីនឿន, លោក លាង ឧត្តម, កញ្ញា ដួង ម៉ានិច, លោក សុខ វិបុល ព្រមទាំងតារាជាច្រើនរូបទៀត៕
ដោយ៖ វឌ្ឍនា