ភ្នំពេញ៖ លោក សុខ ឥសាន តំណាងគណបក្សប្រជាជនកម្ពុជា បានអញ្ជើញមកដល់សាលាដំបូងរាជធានីភ្នំពេញវេលាម៉ោង៨ និ៣០នាទីព្រឹកថ្ងៃទី៦ ឧសភា ដើម្បីការពារបណ្តឹងប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកវិភាគនយោបាយ ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ។
ខណៈលោកកំពុងផ្ដល់ចម្លើយនិងភស្តុតាងជូនលោកព្រះរាជអាជ្ញារង សៀង សុខ គឺមានអ្នកកាសែតជាតិ-អន្តរជាតិ ជាច្រើនរងចាំបទសម្ភាសន៍។
លោក សុខ ឥសាន បន្ទាប់ពីផ្តល់ចម្លើយចប់ហើយ វេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃដដែល លោកសុខ ឥសាន បានចាកចេញវិញ ហើយក៏ផ្តល់ការសម្ភាសន៍៕
ដោយ៖ សុខ ខេមរា
...