ខេត្តស្វាយរៀង៖ ប្រឡាយមេ ស្វាយជ្រុំ មានទីតាំងស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ។ បច្ចុប្បន្នការដ្ឋាននេះសម្រេចការងារបានប្រមាណ ៤៥ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ។
ក្រោយពេលស្តាររួច ប្រឡាយមេ ស្វាយជ្រុំ នឹងដើរតួនាទីនាំទឹកពីអាងដូនសរ តាមរយៈប្រឡាយមេ ៧មករា មកស្រោចស្រពលើផ្ទៃដីដំណាំស្រូវ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករប្រមាណ ៩០០ហិកតា ៕
ដោយ៖ សីលា
...