គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បន្ដដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និង រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្ត​តាមផែនការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាល នៃគណៈ​អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្ដដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និង រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និង រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះគឺស្ថិតនៅចំណុចផ្លូវលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគឺដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។លោកអភិបាលរងខណ្ឌបានអោយដឹងទៀតថា,ការងារដាក់គោលដៅត្រួតពិនិត្យបទល្មើសទាំងនេះគឺយើងនិងបន្តអនុវត្តជាប្រចាំដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print