ខ្យល់កន្រ្តាក់វាយបំបាក់ផ្ទះប្រជាពលរដ្ឋបាក់រលំរាបដល់ដីនិងរបើកដំបូល ចំនួន៥៦ខ្នង នៅស្រុកកំពង់លែង 

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឃុំចំនួន២របស់ ស្រុកកំពង់លែង បានទទួលរងនូវឥទ្ធិពលខ្យល់កន្រ្តាក់  កាលពីវេលាម៉ោងវេលាម៉ោង៧ និង ៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នងបាក់រាបដល់ដី និងរបើកដំបូល ។

មន្ត្រីសាលាស្រុកកំពង់លែងបានឲ្យដឹងថា ឃុំដែលទទួលរងនូវឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះ មានឃុំដារដែលទទួលរងនូវផលប៉ះពាល់បណ្តាលឲ្យខូចខាតអស់ផ្ទះចំនួន៤៧ខ្នង ក្នុងនោះបាក់រលំដល់ដីចំនួន១៣ខ្នង និង ប៉ើងរបើកដំបូលចំនួន៣៤ខ្នង ។ ចំណែកឃុំសំរោងសែនប៉ះពាល់បណ្តាលឲ្យខូចខាតផ្ទះអស់ចំនួន៩ខ្នង ក្នុងនោះរលំបាក់រាបដល់ដីចំនួន១ខ្នង និងរបើកដំបូលចំនួន៨ខ្នង ។

មន្ត្រីសាលាស្រុកកំពង់លែងបានឲ្យដឹងទៀតថា ឥទ្ធិពលខ្យល់កន្រ្តាក់នេះបានកើតឡើងចាប់ពីវេលាម៉ោងប្រមាណជិត៧យប់ និងបោកបក់យ៉ាងខ្លាំងនៅវេលាម៉ោងប្រមាណជាង៧និង៣០នាទី បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងប្រជាពលរដ្ឋស្ទើរទាំងស្រុង ។ ខ្យល់កន្រ្តាក់នេះមិនបណ្តាលឲ្យរងគ្រោះដល់ជីវិតមនុស្ស និងសត្វនោះទេ  ដោយសារប្រជាពលរដ្ឋនៅពេលនោះឃើញស្ថានភាពខ្យល់បក់ខ្លាំងបាននាំគ្នាគេចចេញពីផ្ទះទៅរកទីដែលមានសុវត្ថិភាព ។

រហូតមកដល់ពេលនេះមន្ត្រីអាជ្ញាធរស្រុកបានចុះទៅពិនិត្យជាក់ស្តែង ឲ្យដឹងពីទំហំនៃកាកខូចខាត ៕

13151817_1695690897371183_680162654213245332_n

13103500_1695690837371189_3461584592597850805_n

13173925_1695690957371177_2844814433538582675_n

13119056_1695691044037835_7765691067946582626_n

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print