ភ្នំពេញ៖ នារីជាបុគ្គលិកខារ៉ាអូខេដ៏សិចសីុម្នាក់ផឹកស្រាស្រវឹងជោកជាំដើរទ្រេតទ្រោតម្តងទៅមុខ ម្តងទៅក្រោយទៅផ្ទះលែងរួច ក៏ត្រូវក្រុមសន្តិសុខយាមនៅមុខហាងខារ៉ាអូខេគ្រាឲ្យដេកក្នុងរថយន្តអស់មួយយប់ទើបព្រឹកឡើងទៅផ្ទះម្នាក់ឯង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០០ និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង វត្តអង្គតាមិញកែងផ្លូវ2004 ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
គេមិនបានស្គាល់នារីខារ៉ាអូខេដ៏សិចសីុរូបនេះមានឈ្មោះអ្វី ធ្វើការនៅហាងណា និង មានទីលំនៅឯណាទេ ប៉ុន្តែគេគ្រាន់តែដឹងថា នាងមានអាយុប្រមាណជាង២០ឆ្នាំ ស្លៀកពាក់សិចសីុ សង្ស័យថា បានដើរចេញពីម្តុំហាងខារ៉ាអូខេមួយនៅតាមបណ្តោយផ្លូវលេខ 2004 ក្នុងស្ថានភាពស្រវឹងទ្រេតទ្រោតដើររេពេញផ្លូវ។ ពេលឃើញបែបនេះក្រុមសន្តិសុខនៅក្បែរនោះបានសួរនាំទៅនារីរូបនោះ តែនាងនិយាយបណ្តើរ ក្អួតបណ្តើរទើបក្រុមសន្តិសុខនាំគ្នាគ្រានាងចូលទៅសម្រាកនៅក្នុងរថយន្តមួយគ្រឿងដែលចតចោលនៅក្បែរនោះ ។ បន្ទាប់មកក្រុមសន្តិសុខ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកមើល តែពេលមកដល់មិនដឹងធ្វើម៉េចក៍បានសុំផ្ញើរឲ្យសន្តិសុខជួយមើលទុកឲ្យនាងដេកនៅទីនេះមួយយប់សិនចុះ ចាំនាងដឹងខ្លួនវិញ ឲ្យនាងត្រឡប់ទៅផ្ទះវិញ ។ លុះពេលព្រឹកព្រលឹមស្រាងៗ នាងស្វាងស្រា ដឹងខ្លួនឡើងវិញ នាងបានប្រាប់សន្តិសុខយ៉ាងខ្លីថា ខ្ញុំស្រវឹងស្រាភ្ញៀវបញ្ច្រក រួចក៏ហៅម៉ូតូឌុបជិះទៅផ្ទះបាត់ទៅ ៕
ដោយ៖ សុខាសែនជ័យ