Updateៈ​ ឆេះនាវាទេសចរណ៍ សម្រាប់ទៅកម្សាន្តនៅតាមកោះ បង្កអោយអ្នកដំណើរស្លន់ស្លោរ

ចែករំលែក៖

ប្រទេសវៀតណាម៖​ វេលាម៉ោង ១១ព្រឹក ថ្ងៃទី​៦ខែឧសភា នាវាទេសចរណ៍សម្រាប់ទៅកម្សាន្តនៅកោះ ​ហាឡុង ខេត្តក្វាងនិញ​ប្រទេសវៀតណាម រងការឆាបឆេះសន្ធោសន្ធៅ ធ្វើឲ្យអ្នកដំណើរភ័យរត់ស្លន់ស្លោរ ។

តាមព័ត៌មានពេលដំបូង នាវាឆាប់ឆេះមានលេខ QN 6299 មានឈ្មោះថា​Aphrodite មានអ្នកដំណើរ​១៨នាក់នៅក្នុងបន្ទប់ ។ បុគ្គលិកធ្វើការនៅកំពង់ផែ Tuan Chau បានឲ្យដឹងថា នៅពេលដែលគ្រោះអគ្គិភ័យកើតឡើង នាវាក៏បានចូលទៅដល់កំពង់ផែទើបមានអណ្តាតភ្លើងឆាប់ឆេះឡើង។

ក្រោយពេលប្រទះឃើញមានការឆាបឆេះ កម្លាំងសន្តិសុខក៏មានវត្តមាននៅកន្លែងកើតហេតុភ្លាមៗ ជម្លៀសអ្នកដំណើរទាំងអស់៣៦នាក់​ក្នុងនោះមានជនជាតិវៀតណាមម្នាក់ក្រៅពីនេះជាជនបរទេស​បានទាន់ពេលវេលា មិនមានអ្នកស្លាប់ឬរងរបួសនោះឡើយ។ ​ប៉ុន្តែអ្នកដំណើរស្លន់​ស្លោរ​ខ្លះក៏លោតចុះទឹកផងដែរ តែមិនគ្រោះថ្នាក់ឡើយនៅក្បែរច្រាំង។ នាវាខាងលើបានឆាបឆេះអស់រហូតដល់លិចតែម្តង។

ក្រោយពេលហេតុការណ៍កើតឡើង អភិបាលខេត្តក្វាងនិញ បានបញ្ជាឲ្យក្រុមជួយសង្គ្រោះទៅជួយដល់អ្នកទេសចរណ៍ទៅកាន់កន្លែងមានសុវត្ថិភាព ហើយក៏បានស្នើរឲ្យបើកការសើុប អង្កេតស្វែងរកមូលហេតុបណ្តាលឲ្យឆេះខាងលើ៕​

images633267_1

images633265_2

image

image

image

image

image

image

image

image

ប្រែសម្រួល៖ ម៉ែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print