ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ កឹង ឃន ស្នងនគរបាលខេត្តស្វាយរៀង បានបញ្ជាដល់កងកម្លាំងនគរបាលទូទាំងខេត្តស្វាយរៀង ដែលដឹកនាំដោយស្នងការរង នគរបាលខេត្ត ទទួលពង្រឹងក្រុង ស្រុក និមួយៗ ចុះសហការជាមួយកងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក វរសេនាតូចនគរបាលការពារព្រំដែនទាំងពីរ ចុះជួយរុះរើជួសជុលផ្ទះប្រជាពលរដ្ឋដែលត្រូវខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ។
គ្រោះធម្មជាតិនេះបានធ្វើឲ្យ ផ្ទះប្រជាពលរដ្ឋតាមបណ្តាក្រុង ស្រុកមួយចំនួនក្នុង ខេត្តស្វាយរៀង រលំផ្ទះ ៤៥ខ្នង របើកដំបូលផ្ទះ ១០៨ ខ្នង របើកដំបូលផ្ទះបាយ១ ដំបូលជង្រុកស្រូវ១ ដំបូលកីឡាដ្ឋាន១ សាលារៀន១ រោងកិត្តិយស១ ដងទង់ក្នុងវត្ត២ និងរបួសមនុស្ស ១ នាក់ រន្ទះបាញ់ងាប់ក្របី ២ក្បាល ៕
ដោយ៖ សីលា
...